អែនជី វ័យកាន់តែទៅមុខតែសម្រស់មិនប្រែប្រួលសោះមើលមិនដឹងសោះថាមានកូន២រួចបាត់ទៅហើយ

(ភ្នំពេញ)៖ដូចដែរបងប្អូនធ្លាប់បានដឹងរួចមកហើយថាទោះះជា បានស្គាល់​ពី អ្នកនាង អែនជី ដែលជាពិធីការិនី ដ៏ពេញនិយម មានសម្ដីចាក់ទឹកមិនលេច ថែមទាំងមានមុខមាត់ រូបសម្រស់ស្រស់ស្អាត មិនណយទេ។ យ៉ាងណាមិញ បើទោះជា តារាស្រីរូបនេះ បានរៀបការ និងមានកូនរួចហើយក៏ដោយ​ តែបើងាកមើលរូបសម្បត្តិវិញ ក្រមុំៗខ្លះឃើញហើយ សុំចាញ់តែម្ដង ដោយនាងមានសាច់សខ្ចី និងរាងដ៏ស្រឡូន មិនសមមានឈ្មោះជា អ្នកម្ដាយកូន២នោះទេ។ ជាក់ស្ដែង យោងតាមរូបថតជាច្រើនសន្លឹក ក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ របស់ អែនជី តែងតែមានស្ទាយ៍លេងខ្លួន បែបកាលីបហាយសូរ សម្បើមណាស់ ជាពិសេស នាងនិយមស្លៀកពាក់បែបSwag សម័យថ្មី បញ្ចេញសាច់ពោះដ៏សខ្ចី មើលទៅទាក់ទាញខ្លាំងណាស់។ បន្ថែមពីនេះដែរ គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនោះភ្លាម ធ្វើឲ្យហ្វេនៗសរសើរ និងប្រាថ្នាចង់បានរាងដូច តារារូបនេះគ្រប់គ្នា៕ប្រិយមិត្តយល់យ៉ាងណាដែលរ?(ប្រភព៖ហ្វេសបុ៊ក)