គួរអោយស្តាយ! រ៉ន ណា ប្រលងធ្លាក់ពិតមែនក៌ប៉ុន្តែ មានបទផ្ទាល់ខ្លួននិងនិពន្ធដោយខ្លួនឯងទៀត…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កម្មវិធីCambodia Idol Junior ផ្តល់ឧកាសអោយប្អូន ដែលមានសមត្ថភាពជាច្រើនបានធ្វើការច្រៀង បង្ហាញទឹកដមយ៉ាងពីរោះខ្លាំងគួរឲ្យសរសើរ។ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ សប្តាហ៍ទី២នេះ បានធ្វើឲ្យទ ស្សនិកជនមួយចំនួនស្រងាកចិត្តជាខ្លាំង ចំពោះលទ្ធផលកុមារីម្នាក់ឈ្មោះថា រ៉ន ណាវី ដែលមានសម្លេងពីរោះខ្លាំង ប៉ុន្តែបែរជាធ្លាក់មិនអាចបន្តជាមួយកម្មវិធីបាន។បើទោះជាបែបនេះក្តី ផ្អែកតាមប្រភពមួយចំនួនចំពោះកុមារីរូបនេះ បានឲ្យដឹងថារូបនាងត្រូវជាប្អូនស្រីបង្កើតរបស់អតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ កុមារី រ៉ន ចាន់ឌីន។​ ហើយមិនត្រឹមតែប៉ុណ្ណោះ កុមារី រ៉ន ណាវី ថែមទាំងមានបទចម្រៀងផ្ទាល់ខ្លួន មានចំណងជើងថា “រង់ចាំសន្យា” ដែលបទនោះនាងបានសរសេរ ទំនុកច្រៀងជា មួយ បងស្រីខ្លួនថែមទៀតផង។ ក៏ប៉ុន្តែសម្រាប់កុមារីរូបនេះ មិនបានប្រើឈ្មោះពិតរបស់ខ្លួននោះទេ ដោយនាងបានប្រើឈ្មោះថា អូនញ៉ាញ់។ទាំងនេះ បានបង្ហាញឲ្យឃើញថា កុមារី រ៉ន ណាវី ដែលធ្លាក់ក្នុងកម្មវិធី Cambodia Idol junior ក្នុងសប្តាហ៍នេះ ពិត ជាមានទេពកោសល្យមែនទែន ព្រោះថារូបនាងមិនត្រឹមតែមានសម្លេងពីរោះនោះទេ ហើយរូបនាងថែមទាំងមានដុងចេះសរសេរ ទំនុកច្រៀងយ៉ាងមានអត្ថន័យដោយខ្លួនឯង គួរឲ្យសរសើរមែនទែន៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ