ក្នុងថ្ងៃខួបកំណើតកូនប្រុស ខេមរៈ សិរីមន្ត អត់ខ្វល់ធ្វើខ្លួយ៉ាងសាមញ្ញ ពាក់ត្រឹមខោអាវឈុត

(ភ្នំពេញ)៖ប្រិយមិត្តបានជ្រាបរួចមកហើយថានៅថ្មីៗនេះនាឱកាស បុណ្យភ្ជំបិណ្ឌកន្លងផុតទៅ ស្រាប់តែតារាចំរៀងប្រុសដែលមានឈ្មោះបោះសំលេងគឺលោក ខេមរៈ សិរីមន្ត ស្លៀកមួយឈុតនេះក្នុងថ្ងៃខួបកំណើតកូនប្រុស យ៉ាងសប្បាយរីករាយមើលទៅមានសុភមង្គល់ដល់ហើយ។ មួយរយះកន្លងមកនេះតារាចម្រៀងប្រុសលោកខេមរៈ សិរីមន្ត កាន់តែមានសុភមង្គលនិងក្តីសុខកាន់តែខ្លាំងឡើងជាមួយនឹងក្រុមគ្រួសារ ខណៈពេលដែលកូនៗទាំង៣កាន់តែធំឡើង យ៉ាងគួរឲ្យស្រលាញ់។ ជាក់ ស្តែងកាលពីយប់មិញនេះ ជាថ្ងៃកំណើតកូនប្រុសច្បងរបស់តារាប្រុសរូបនេះ លោក ក៏ដូចជាក្រុមគ្រួសារ បាននាំគ្នារៀបចំពិធីខួបកំណើតយ៉ាងសាមញ្ញ ក្រោមការជួបជុំក្រុមគ្រួសារយ៉ាងរីករាយបំផុត។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារា ប្រុសរូបនេះបានធ្វើការលេងខ្លួនយ៉ាងប្លែកភ្នែកតែម្តង ជាមួយនឹងសម្លៀកបំពាក់សាមញ្ញ រលុងៗជាឈុត មើលទៅស្រដៀងឈុតគេងយប់តែម្តង។ ក្រោមកម្មវិធីដ៏រីករាយមួយនេះ ឃើញថាគ្រួសាររបស់លោកពិតជាមានសុភមង្គលខ្លាំង ទោះការរៀបចំ យ៉ាងសាមញ្ញយ៉ាងណាក្តី។ ក៏ប៉ុន្តែទោះបីជាលោកស្លៀកពាក់បែបនេះ យ៉ាងណាក្តី សម្រស់តារាប្រុសរូបនេះនៅតែស្រស់សង្ហាតែម្តង។យ៉ាងណាក៏ដោយប្រិយមិត្តនៅតែគាំទ្ររូបលោកជាធម្មតារហូតមកដល់សព្វថ្ងៃនេះ។តើបងប្អូនយល់យ៉ាងណាដែលចំពោះរឿងមួយនេះ?(ប្រភព៖ហ្វេសបុ៊ក)