ស្អាតខ្លាំងណាស់! ឱក សុគន្ធកញ្ញា លេងខ្លួនក្នុងឈុតពណ៌លឿងខ្ចី

(ភ្នំពេញ)៖ប្រិយមិត្តបានជ្រាបរួចមកហើយថាតារាស្រីដដែលមានឈ្មោះបោះសម្លេងខ្លាំងទាំងក្នុងនិងក្រៅប្រទេស ត្រូវបានមហាជនសរសើរគ្រប់គ្នាថារាល់ការតែងខ្លួនរបស់តារាចម្រៀងស្រី អ្នកនាងឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រជាច្រើននាំគ្នាចាប់អារម្មណ៍កាន់តែខ្លាំងឡើង នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ សម្រាប់សប្តាហ៍នេះក៏កាន់តែប្លែកភ្នែក ក្រោយអ្នកម្តាយសម័យថ្មីរូបនេះ បានធ្វើការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់យ៉ាងប្លែក

ភ្នែកបែបសុភាពគួរឲ្យសរសើរ ទោះបីជាកំពុងពរពោះកូនក្នុងផ្ទៃយ៉ាងណាក្តី ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា។ ដោយក្នុងនោះឃើញថា នាងជ្រើសរើសឈុតសម្លៀកបំពាក់ខ្មែរ ធ្វើឡើងយ៉ាងសុភាព ជាមួយនឹងម៉ូតសក់យ៉ាងប្លែក

អង្គុយលើកៅអីគណកម្មការកម្មវិធី X Factor ពោរពេញដោយភាពជឿជាក់ និងស្រស់ស្អាតយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាពេញចិត្តជាមួយនឹងការតែងខ្លួនរបស់នាង ដែលទោះបីជាកំពុងតែពរពោះកូនក្នុងផ្ទៃយ៉ាងណាក្តី ការតែងខ្លួនរបស់នាងនៅតែស្អាត សុភាព បែបថ្លៃថ្នូរ មិនបញ្ចេញនូវភាពស៊ិចស៊ីនោះទេ។តើបងប្អូនយល់យ៉ាងណាដែល?(ប្រភព៖ហ្វេសបុ៊ក)