ទើបតែថ្មីៗសោះផ្ទុះរឿងតារាវ័យក្មេង ជូលី បង្ហាញមុខគូស្នេហ៍ ស្រាប់តែខណៈនេះនាំគ្នាថតក្នុងឈុតប្រពៃណី (មានវីដេអូ)

(ភ្នំពេញ)៖បងប្អូនប្រិយមិត្តពិតតជាបានជ្រាបរួចមកហើយថា តារាដែលមានរូបសម្រស់វយ័ក្មេងហើយមានប្រជាប្រិយភាពខ្លាំងមិនណយនោះ នៅខណៈនេះ តារាសម្តែងស្រីវ័យក្មេងដ៏មានសន្ទុះខ្លាំង ប្អូនស្រី ជូលី បានបង្ហាញមុខមាត់គូស្នេហ៍វ័យក្មេងដូចគ្នា ជាសាធារណៈ ក្រោមការដឹងលឺពីគ្រួសារទាំងសងខាង ធ្វើឲ្យមហាជនជាច្រើនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ស្រាប់តែលេចមុខតារាវ័យក្មេងទាំង២នេះ ស្លៀកពាក់ក្នុងឈុតប្រពៃណីយ៉ាងស្រស់ស្អាត សាកសមគ្នា យ៉ាងខ្លាំង ចាប់ដៃគ្នាថតសម្អាងការយ៉ាងប្លែកភ្នែកគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលដែលទើបតែប្រកាសមុខមាត់គូស្នេហ៍វ័យក្មេងរបស់ខ្លួន។ ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើន​ក្រោយពីមានការភ្ញាក់ផ្អើល ក៏នាំគ្នាសរសើរដល់ ពួកគេគ្រប់គ្នា ដែលបានចាប់ដៃស្រលាញ់គ្នាតាំងតែពីក្មេងៗបែបនេះ៕ តាមរយៈសកម្មភាព ក៏ដូចជារូបភាពជាច្រើន ឃើញថាទោះបីជាប្អូនទាំង២នៅក្មេងយ៉ាងណាក្តី តែនៅពេលដែលពួកគេស្លៀកពាក់បែបនេះ ពិតជាស្រស់ស្អាតកម្លោះ ក្រមុំស្តូក ស្រស់ស្អាតយ៉ាងខ្លាំងតែម្តង។ យ៉ាងណាមិញបងប្អូនប្រិយមិត្តពិតជាបានជ្រាបរួចមកហើយថា ទៅះបីជាវ័យនៅក្មេងមែនពិត តែបើនិយាយពីប្រជាព្រយភាពរបស់នាងគឺមិនណយទេ?(ប្រភព៖ហ្វេសបុ៊ក)