លោក ឃុំ ប៉ុណ្ណាដែត ក្រោយបាត់មុខពីសិល្បៈមួយរយះ តាមពិតបានចូលបម្រើជួររាជការសោះ

(ភ្នំពេញ)៖បងប្អូនប្រិយមិត្តពិត្តជាបានជ្រាបរួចមកហើយថា តារាចំរៀងប្រុសរូបនេះពីមុនធ្លាប់មានឈ្មោះបោះសំលេងនៅក្នុងសង្គមសិល្បៈមិនណយទេ។ ថ្មីៗនេះ លោក ឃុំ ប៉ុណ្ណាដែត ដែលជាស្វាមីរបស់ អ្នកនាង យក់ ថិតរដ្ឋា និងជាអតីតតារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាពមួយរូប កាលពីប៉ុន្មានឆ្នាំមុនមកនេះ។ ប៉ុន្តែ ស្រាប់តែ មួយរយៈក្រោយនេះ លោក ឃុំ ប៉ុណ្ណាដែត​បាត់ស្រមោលពី វិស័យសិល្បៈឈឹងតែម្ដង ធ្វើឲ្យហ្វេនៗទាំងអស់ នឹករម្លឹកដល់ រូបលោកគ្រប់គ្នា។ តាមពិតទៅ អតីតតារាចម្រៀងរូបនេះ កំពុងសម្ងំបំពេញភារកិច្ចជា នគរបាល ជាហេតុធ្វើឲ្យលោកមិនសូវបាន​ ចេញមុខមាត់ប៉ុន្មានទេ

ថែមទាំងមានភាពមមាញឹក សឹងតែរកពេលដកឃ្លាមិនរួចទៀតផង។ បន្ថែមពីនេះដែរ បើទោះជា ឃុំ ប៉ុណ្ណាដែត មានមុខងារជានគរបាល ដែលត្រូវឃ្លាតឆ្ងាយពីផ្ទះ និងប្រពន្ធកូនបែបណាក្ដី ​ក៏ជីវិតគ្រួសាររបស់រូបគេ និងអ្នកនាង យក់ ថិតរដ្ឋា នៅតែមើលទៅប្រកបដោយភាពផ្អែមល្ហែម សុខសុភមង្គល គួរឲ្យសរសើរដដែល៕ទោះជាយ៉ាងណាតារារូបនេះនៅតែរក្សាកេរ្តិ៍ឈ្មោះនៅតែល្អនឹងធ្វើអោយហ្វេនៗនៅតែគាំទ្ររូបបើទៅជាលោកមិនបានប្រលូកក្នុងវិស័យសិល្បៈមួយរយះក៏ដោយ។តើលោកអ្នកយល់យ៉ាងណាដែរ?(ប្រភព៖ហ្វេសបុ៊ក)