មិនសរសើរមិនបានទេ ដួង ម៉ានិច ពិតជាស្អាត​ទាក់ភ្នែកពាក់ឈុត​កូនក្រមុំ ពិតមិនណយមែន

«ភ្នំពេញ»បងប្អូនប្រិយមិត្តបានជ្រាបច្បាស់រួចមកហើយថាមិនមែនជាលើកទីមួយទេដែលមហាជនបានឃើញកញ្ញា ដួង ម៉ានិច គ្រងឈុតប្រពៃណីកូនក្រមុំសម្រាប់ពិធីមង្គលការ ប៉ុន្តែភាព​ស្រស់​ស្អាត​នៃការ​គ្រងឈុត​នីមួយៗ គ្រប់​ពេល​តែងតែធ្វើឱ្យ​អ្នកគ្រប់គ្នា​អត់ទ្រាំ​មិនសរសើរមិនបានជាមួយនឹង​រូបសម្រស់​ស្អាត​ដូចទេពធីតា សក្តិសមបំផុតក្នុងឈុតដែលបានគ្រងនៅលើរាងកាយនាង។ ជាក់ស្ដែងថ្មីៗនេះស្រីស្អាត ដួង ម៉ានិច ទើបតែបានបង្ហាញរូបភាពជាច្រើនសន្លឹកក្នុងឈុតមង្គល

ការ ដែលពិតជារំលេច​នូវ​សម្ផស្ស​កាន់តែ​សមសួន​លើស​មុន ហើយក៏បានឆក់ចិត្តប្រិយមិត្ត និងហ្វេនៗមិនតិចដែរនៅពេលដែលបានមើលរូបឆោមនាង ក្នុងឈុត​សម្លៀក​បំពាក់​ដែល​នាង​កំពុងតែគ្រង។ សូមបញ្ជាក់ថា រូបភាពទាំងនេះបានមកពី

ការថតឱ្យសម្អាងការមួយ ដែល ដួង ម៉ានិច ត្រូវបានជ្រើសរើសជាតួកូនក្រមុំ ជាមួយនឹង​តារាប្រុស​វ័យក្មេង ថៃ អតិជាតិបុត្រ ដែលដើរតួជាកូនកម្លោះ។ ដួង ម៉ានិចនៅតែបន្តរក្សារកេរ្តិ៍ឈ្មោះដែលកុំពុងតែមានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គមសិល្បៈនេះ។តើបងប្អូនយល់ដូចម្តេចដែល?ប្រភព៖ហ្វេសបុក