តារាល្បីជួបគ្នាលើកទី ១ ប៉ុន្តែ​ សុខ​ ពិសី និង Pinky ស្និទ្ធស្នាលគ្នា ហួសការស្មាន

«ភ្នំពេញ»ស្ងាត់ៗកាលពីពេលថ្មីៗនេះ ស្រាប់តែលេចមុខតារាស្រីថៃ Savika Pinky នៅលើទឹកដីប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលរូបសម្រស់នៅក្រៅរបស់នាងពិតជាស្រស់ស្អាតខ្លាំង គួរឲ្យសរសើរទោះបីជាវ័យកាន់តែច្រើនយ៉ាងណាក្តី។អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ មកដល់ប្រទេសខ្មែរលើកនេះ តារាស្រីថៃរូបនេះបានបង្ហាញភាពស្និទ្ធិស្នាល និងរាក់ទាក់យ៉ាងខ្លាំង ចំពោះហ្វេនៗ​ ជាពិសេសគឺតារាស្រីខ្មែរ កញ្ញាសុខ ពិសី តាមរយៈ

សកម្មភាពជាច្រើននៅលើឆាក។ដោយក្នុងនោះឃើញថា អ្នកទាំងពីរពិតជាស្និទ្ធិស្នាលនឹងគ្នាខ្លាំង ប្រៀបដូចជាស្គាល់គ្នាតាំងពីយូរយ៉ាងដូច្នោះ ព្រោះថារាល់សកម្មភាពរបស់តារាស្រីទាំង២ ពោរពេញដោយសា្នមញញឹម ភាពរាក់ទាក់គ្នាយ៉ាងខ្លាំងតែម្តង។

ម្យ៉ាងវិញទៀត សូម្បីតែរូបសម្រស់អ្នកទាំង២ក៏មើលទៅស្រស់សោភា ស្អាតមិនចាញ់គ្នាប៉ុន្មាននោះដែរ។ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តចំពោះសកម្មភាព រាក់ទាក់គ្នាដ៏ល្អរបស់ពួកគេ ថែមទាំងបានធ្វើការសរសើរពីររូបសម្រស់ ដែលម្នាក់ៗមានវ័យច្រើនយ៉ាងណា តែសម្រស់នៅតែស្អាតៗ៕ប្រភព៖ហ្វេសបុក