តាមពិតបុរសម្នាក់ដែរដើរតាមនិងនៅជិត ចំរើន សុភ័ក្រ សឹងតែគ្រប់ពេលនោះតាមពិតទៅគឺជា

«ភ្នំពេញ»បើទោះជា កញ្ញា ចំរើន សុភ័ក្រ ជាតារាចម្រៀងស្រីពន្លកថ្មី ក្នុងវិថីសិល្បៈបែបណាក្ដី​តែប្រជាប្រិយភាពរបស់នាង ត្រូវបានមហាជនទទួលស្គាល់យ៉ាងខ្លាំងក្លា តាមរយៈទឹកដមសំឡេងដ៏ពីរោះរណ្ដំ។ ជាមួយគ្នានេះដែរ ថ្មីៗនេះ តារាស្រីវ័យក្មេងរូបនេះ ធ្វើឲ្យហ្វេនៗទាំងអស់ ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបថតជាច្រើនសន្លឹក ជាមួយបុរសមួយរូប ដែលត្រូវបានគេគិតថា ប្រហែលជាមនុស្សពិសេសរបស់ សុភ័ក្រ ជាមិនខាន។ មិនបានប៉ុន្មានផង ការពិតត្រូវបានបកស្រាយ តាមរយៈ

គណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានបញ្ជាក់យ៉ាងច្បាស់ៗថា បុរសដែលតាមកៀកជាមួយ ចំរើន សុភ័ក្រ សឹងគ្រប់ពេលវេលា និងទីកន្លែងនោះ គឺជាគូដណ្ដឹងរបស់នាងសោះ ដែលបានយល់ចិត្តថ្លើមគ្នា រាប់ឆ្នាំមកហើយ។ ក្នុងនោះដែរ លោក

បានអមដោយសារខ្លីមានអត្ថន័យថា៖ «ក្ដៅចិត្តពូកែលាក់ពេក សុំបង្ហាញមុខគូដណ្ដឹងរបស់តារាចម្រៀង ចំរើន សុភ័ក្រ​ ជូនពរឲ្យឆាប់បានចូលរួម ពិធីមង្គលការ ប្អូនទាំងពីរ កុំអភ័ព្ទដូចបង»។ យ៉ាងណាមិញ​ គ្រាន់តែមានការបែកធ្លាយពីទំនាក់ទំនងស្នេហាបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រទាំងអស់ សុទ្ធតែបានសរសើរថា ​ចំរើន សុភ័ក្រ និងគូស្នេហ៍ ពិតជាមើលទៅសមគ្នាខ្លាំងណាស់ ថែមទាំងជូនពរឲ្យតារារូបនេះ ឆាប់ចូលរោងជ័យឆាប់ៗផងដែរ៕ ប្រភព៖ហ្វេសបុក