សុខ​ ​ស្រី​លក្ខណ៍​​ ថតរូប​ពេល​កំពុង​ពរ​ពោះ​ លេងស្ទីល​ឃ្យូ​ត​ឃ្យូ​តអស់ទាស់

«ភ្នំពេញ»បងប្អូននឹងបានជ្រាបច្បាស់ថា សុខ​ ​ស្រី​លក្ខណ៍​ ​កាន់តែ​មាន​អារម្មណ៍​រំភើប​ ក្រោយពី​មានកូន​តាមបំណង​ជាពិសេស​គឺ​កូនស្រី​ដែល​នាង​ ​និង​ស្វាមី​ស្រឡាញ់និងប៉ងចង់បានដែលពេលនេះដូចចិត្តតែម្តង ​ ​។​ ​ថ្មី​ៗ​នេះ​ដែរ​តារាចម្រៀង​ ​សុខ​ ​ស្រី​លក្ខណ៍​ ​ក៏បាន​បង្ហាញ​រូប​ភាព​ឃ្យូ​ត​ ​ឃ្យូ​ត​ជា​ច្រើន​ពេល​កំពុង​ពរ​ពោះ​ដែល​មើល​ហើយ​ពិតជា​រំភើប​ជំនួស​តែម្តង​ ​។​ ​​​ពេលនេះ​ដែរ​ ​សុខ​ ​ស្រី​លក្ខណ៍​ ​ពរ​ពោះ​ប្រមាណ​ជា​ ​៥​ ​ខែ​ហើយដែល​គ​ក៌​ក្នុង​ផ្ទៃ​របស់​នាង មាន​សុខ​​ភាពល្អ​ជា​ធម្មតា​ ​។​ ​នាង​តែងតែ​ទៅតាម​ដាន​សុខភាព​ជាប្រចាំ​ ​។​ ​ហាក់​មិន​ខុសពី​តារា​ដទៃ​ពោះ​កាន់តែ​ខ្ទាត​ធំ​ ​សុខ​ ​ស្រី​លក្ខណ៍​ ​ក៏បាន​ថតរូប​អនុស្សាវរីយ៍​ស្អាត​ជាច្រើន​សន្លឹក​បង្ហាញ​ដល់​មហាជន​ផង​ដែរ​ ​។​ ​មានការ​លើកឡើង​ថា​ក្រោយ​ពរ​ពោះ​ ​សុខ​ ​ស្រី​លក្ខណ៍​ ​កាន់តែ​មាន​សម្រស់់់់់់​ស្រស់ស្រាយ​ស្អាត​ជាង​មុន​ អ៊ីចឹងតើបាន​ជា​កូន​ក្នុង​ផ្ទៃ​គឺជា​កូនស្រី​ ​។​ ​គួរឱ្យដឹងថា ​សុខ​ ​ស្រី​លក្ខណ៍​ ​គឺជា​ប្អូនស្រី​របស់​តារាចម្រៀង​ ​សុខ​ ​សី​ឡា​លីន​។​ ​មុន​នឹង​សម្រេចចិត្ត​រៀបការ​ ​សុខ​ ​ស្រី​លក្ខណ៍​ ​និង​ស្វាមី​បានមើលចិត្តគ្នា​ប្រមាណ​ជា​ ​១០​ ​ឆ្នាំ​ហើយ​​។​ ​គ្រាន់តែ​រៀបការ​ភ្លាម​ ​សុខ​ ​ស្រី​លក្ខណ៍​ ​បានសម្រេច​ចិត្ត​យកកូន​ភ្លែតតែម្តង​ ​៕​ ​ប្រភព៖ហ្វេសបុក

សូមទស្សនា រូបភាព