វ៉ាង ស្រីណូ ចេញមុខដាក់ចំៗ ក្រោយផ្ទុះសង្គ្រាមកាបូបប្រេន

«ភ្នំពេញ»បងប្អូនពិតជាជ្រាបច្បាស់ហើយថារាល់ការទិញរបស់ដែរមានតំលៃថ្លៃៗ ថ្មីៗនេះក្រោយផ្ទុះការជជែកវែកញ៉ែកច្រើន ជុំវិញរឿងរ៉ាវនៃការទិញកាបូបប្រេន លើហ្វេសប៊ុក ស្រាប់តែស្រីស្អាត វ៉ាង ស្រីណូ ចេញមកទម្លាយរឿងពិតមួយចំនួនរឿង ការទិញទំនិញប្រេន ប្រេន ពិតប្រាកដ។យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ តារាសម្ដែង វ៉ាង ស្រីណូ បានបញ្ចេញសារដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយសរសេរថា៖ «បេីយេីង​ហ្អាស់ប្រេីរបស់ហ្សីនមែន ហេីយគេមិនជឿ នែកផូសរូបចឹងៗម៉ោ! បេីហ៊ានសុំកាបូបគេ​ ល​ ថតឡេីងចង់គ្រប់ម៉ូតហេីយនោះ រឿងអី មិនហ៊ានថតពេលគេគិតលុយ​? 😂 ហេីយខ្លាចអីនឹងផូសវិក័យបត្រ? 😂 ផូសមកឱ្យគេឃេីញឈ្មោះយេីងក្នុងហ្នឹងផង! ហាងលក់របស់ហ្ស៊ីន បេីភ្ញៀវចូលទៅទិញរបស់គេមែន គេទទួលណាស់គេរៀបចំភេសជ្ជះ​ ទឹក​ កាហ្វេ​ ពេលខ្លះគេគាស់ស្រាសាំប៉ាញទទួលទៀតក៏មាន ដែរ! ឱ្យតែចូលទៅទិញរបស់គេ​ មិនមែនសុំគេ​ ល​ ថតៗរួចនិយាយថា អគុណហេីយដេីរចេញ😂😂😂😂 អូ​ ភ្លេចមួយទៀត​ នេះទិញត្រឹមតែ 6 ពាន់ទេ ខ្ញុំមិនចាយលុយសុទ្ធផង​ ខ្ញុំអូសកាតទេណា​💳 កុំថាលុយរាប់សែនអីនោះ! ធ្ងន់ណាស់😂😂😂😂»។ ក្រោយការបង្ហោះបែបនេះ ឃើញមានមតិយោបល់មហាជនគាំទ្រច្រើន និងបង្ហោះចែកចាយបន្ដយ៉ាងព្រោងព្រាត៕ ប្រភព៖ហ្វេសបុក

សូមទស្សនា រូបភាព