សឹងមិនជឿ! គ្រាន់តែញាំបាយមួយពេលសោះ ថៅកែម្នាក់អោយលុយជាង ១០មុឺនដុល្លារ ទៅ កញ្ញា តូតា

(ភ្នំពេញ)៖បងប្អូនប្រិយមិត្តច្បាស់ជាជ្រាបច្បាស់យ៉ាងណាអំឡុងពេលដែលតូតា កំពុងផ្អែមស្នេហ៍ជាមួយលោកនីត នេះ នៅតែលេចឮថា ថៅកែធំៗកំពុងតាមស្នេហ៍តូតា ដោយសារណាត់ញ៉ាំបាយមួយពេលឱ្យ១០ម៉ឺនដុល្លារទៀតផង។ ម៉ាក សែនសូនីតា មិនទាន់កំណត់ពេលវេលារៀបការជាមួយលោកប៉ុល វិបូរ ហៅនីត ទេ បើទោះជាពេលនេះពួកគេបានរួមរស់ក្រោមដំបូលតែមួយក្តី ប៉ុន្តែ តូតា នៅតែរារែកចិត្តរឿងក្រាបផ្ទឹមជាមួយលោកថៅកែផលិតកម្ម Angkor Picture ដោយអះអាងថា ប្រឹងរកលុយឱ្យបានច្រើនសិន ទើបរៀបការឱ្យខុសគេតែម្តង។ យ៉ាងណា បើយើងក្រឡេកមកមើលអតីតសង្សាររបស់តូតា គឺប្រុសក្មេងទឹម នីដា វិញ ក្រោយពីយំបង្ហូរទឹកនេត្រាអស់ចិត្តព្រោះស្តាយស្នេហ៍ស្រីស្អាតសូនីតា នោះ ស្រាប់តែពេលនេះប្អូនប្រុស

របស់ទឹម រដ្ឋា កាត់ចិត្តពីតូតា បានដោយលែងរវីរវល់ពីសកម្មភាពរបស់ស្រីស្រស់ទៀតហើយ។ ទឹម រដ្ឋា ឱ្យដឹងថា ប្អូនប្រុសរបស់នាងឈឺចាប់ខ្លាំងណាស់ពេលបែកពីតូតា ភ្លាមៗហើយក្នុងនាមជាបងស្រី គឺមានតែការអាណិតប្អូន។ ប៉ុន្តែក្រោយពិបាកចិត្តហួសពីពិបាកនោះស្រាប់តែពេលនេះប្អូនប្រុសរបស់នាងបែរជាប្រឹងប្រែងធ្វើការ ហើយអាចកាត់ចិត្តពីតូតា បាន និងលែងមានការឈឺចាប់ ទៀតហើយ។ ប៉ុន្តែរដ្ឋា ថា អ្វីដែលនាងប្លែកនោះ គឺពេលនេះ តូតា នៅក្រៅឆាក លែងនិយាយស្តីរកនាងតែម្តង។ ម៉ាក សែនសូនីតា បានទាត់ចោលស្នេហ៍ប្រុសអ្នកមានមិនក្រោម៣នាក់ឡើយ មកភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយប៉ុល វិបូរ ក្នុងនោះមានដូចជា លោកឧកញ៉ាមេធាវី ថៅកែសណ្ឋាគារ មន្ត្រីប៉ូលិស និងប្អូនប្រុសរបស់ទឹម រដ្ឋា ជាដើម។ ចំណងស្នេហ៍ខុសវ័យរវាងតូតា និងលោកវិបូរ នេះ បែរជាលេចឮថា សូនីតា ទេ ដែលពូកែថ្នាក់ថ្នមចិន្តាលោកវិបូរ រហូតធ្វើឱ្យថៅកែផលិតកម្មមិនអាចដកចិត្តពីស្រីស្អាតបានឡើយ។ តូតា បានដឹកដៃលោកនីត ទៅសាសងស្នេហ៍នៅក្រៅស្រុកជាញឹកញាប់ ដើម្បីរឹតចំណងស្នេហ៍ ហើយពួកគេទិញរថយន្តទំនើប Lexus LX570 ជិះម្នាក់មួយគ្រឿងទៀតផង។ អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលនោះ មុនថ្ងៃរៀបការមកដល់ តូតា និងគូស្នេហ៍បានដាក់ទុនរួមគ្នាគ្រោងបើកហាងផែសមុទ្រ ឱ្យបាន១២សាខានៅរាជធានីភ្នំពេញ ដោយចំណាយលុយកន្លះលានដុល្លារ បើកហាង និងរមណីយដ្ឋាននៅខេត្តកំពត លើទំហំដីជាង៣ហិកតារ ចំណាយលុយខ្ទង់ជាង៣លានដុល្លារថែមទៀត ធ្វើឱ្យទាំងក្រៅនិងក្នុងសិល្បៈមានការស្ញប់ស្ញែង

ចំពោះតូតា និងគូស្នេហ៍ជាខ្លាំង។ ម្នាក់ៗគិតថា ពេលនេះ តូតា មានលុយរាប់លានដុល្លារក្នុងកណ្តាប់ដៃ គឺមិនចាញ់សេដ្ឋិនីទេ ប៉ុន្តែអ្វីដែលប្លែក គឺនៅពេលនេះមានដំណឹងថា ទោះជាតូតា បានរួមរស់ជាមួយលោកនីត ដូចប្តីប្រពន្ធមែន ប៉ុន្តែប្រុសអ្នកមានទ្រព្យជាច្រើននាក់នៅតែព្យាយាមពង្រាត់ស្នេហ៍តូតា ពីលោកថៅកែផលិតកម្ម។ ប្រភពនោះបានឱ្យដឹងថា តូតា ត្រូវថៅកែៗហ៊ានឱ្យតម្លៃញ៉ាំបាយម្តងដល់ទៅ២ម៉ឺនដុល្លារឯណោះ ហើយប្រុសៗទាំងនោះហាក់មិនខ្វល់ពីលោកនីត ជាគូស្នេហ៍នាងឡើយ។ ប៉ុន្តែការព្យាយាមរបស់ក្រុមម៉ែយ៉ែមដើម្បីអញ្ជើញតូតា ឱ្យទៅញ៉ាំបាយជាមួយលោកថៅកែៗជាថ្នូរលុយធំនោះត្រូវខកចិត្ត ព្រោះពេលនេះ សូនីតា ជាប់ស្នេហ៍ជាមួយលោកថៅកែផលិតកម្ម ហើយនាងមិនចាប់អារម្មណ៍លុយដែល បានមកដោយលោតឆត្រនោះទេ។ ប្រភពមួយបានបង្ហើបឱ្យដឹងថា មុនតូតា ភ្ជាប់ស្នេហ៍ជាមួយលោកនីត នោះ នាងក៏ត្រូវបានថៅកែសណ្ឋាគារម្នាក់សុំឱ្យទៅញ៉ាំបាយមួយពេល ដោយឱ្យតម្លៃដល់ទៅ១០ម៉ឺនដុល្លារឯណោះ។ ប៉ុន្តែតូតា ដែលធ្លាប់និយាយថា នាងមានជីវភាពសមរម្យហើយ ព្រោះម្តាយនាងជាអ្នកលក់មាស នៅក្រុងតាខ្មៅនោះ បានព្យាយាមគេចចេញពីលោកថៅកែៗ ប៉ុន្តែចុងក្រោយនៅតែមិនអាចគេចផុតពីកណ្តាប់ដៃពោះម៉ាយប៉ុល វិបូរ ហៅនីត”។តើប្រិយមិត្តយល់យ៉ាងណាដែល?(ប្រភព៖ហ្វេសបុ៊ក)