ក្នុងថ្ងៃខួបកំណើត កែវ ផល្លីកា ត្រូវមិត្តភក្តិ ធ្វើអោយរំភើប

(ភ្នំពេញ)៖បងប្អូនប្រិយមិត្តបានជ្រាបច្បាសរួចមកហើយថា កែវ ផល្លីកា ជាពិធីការិនី ដែលមានរូបស្រស់ស្អាតគួរជាទីចាប់អារម្មណ៍។ ជាការពិតណាស់ប្រាកដជាមានប្រិយមិត្តចាប់អារម្មណ៍ជាមួយនឹងខ្សែជីវិតរបស់ពិធីការិនី ស្រស់សោភាជាច្រើនដួង ដែលតែងតែបង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធីជាច្រើន រួមជាមួយនឹងសមត្ថភាពនិយាយរបស់ពួកគេ ថែមទៀតផង ទទួលការគាំទ្រខ្លាំងតែម្ដង។ ក្នុងនោះផងដែរ តារាសម្ដែងស្រីរូបស្រស់និងជាពិធីការិនីកញ្ញា កែវ ផល្លីកា ក៏ទទួលការ

ចាប់អារម្មណ៍ខ្លាំងមិនចាញ់តារាស្រីឯទៀតនោះទេ ជាមួយនឹងសកម្មភាពរបស់ខ្លួន ដែលតែងតែបង្ហោះនៅលើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្ររបស់នាង តាមដានមិនរំលងនោះទេ។ ជាក់ស្ដែង បើយោងតាមការបង្ហោះរូបភាពជាច្រើនរបស់កញ្ញា កែវ ផល្លីកា នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្នុងថ្ងៃខួបកំណើតដោយមានការចូលរួមពីសំណាក់អ្នកនាង ប៊ីរីយ៉ា និងមិត្តភក្តិជាច្រើនរូបទៀត បានSurprise នំខួបកំណើតមកនាង យ៉ាងមានក្ដីសុខតែម្ដង ។ លើសពីនេះទៅទៀតនោះ បើទោះបីជាក្នុងថ្ងៃខួបកំណើតរបស់នាង មើលទៅមានភាពសាមញ្ញខ្លាំងយ៉ាងណាក៏ដោយ តែកញ្ញា កែវ ផល្លីកា មានស្នាមញញឹមស្រស់ស្រាយយ៉ាងខ្លាំង៕យ៉ាងណាមិញនាងនៅតែបន្តខិតខំធ្វើអោយហ្វេនៗនៅតែគាទ្រនាងតទៀត។តើបងប្អូនយល់យ៉ាងណាដែល?(ប្រភព៖ហ្វេសបុ៊ក)

ទស្សនារូបភាព