ប្រពៃណាស់! ជាតិ សុច្ចកា រំភើបខ្លាំងក្រោយទទួលបានកាដូនំខេក ទាញមកសុទ្ធតែលុយហ្មង (មានវីដេអូ)

(ភ្នំពេញ)៖ប្រិយមិត្តធ្លាប់បានជ្រាប់ច្បាស់រួចមកហើយថា តារាដែលកុំពុងតែលេចធ្លោនៅក្នុងកម្មវិធីដ៏ធំមួយនេះ ទោះបីជាបេក្ខភាព X Factor កញ្ញាជាតិ សុច្ចកា មិនទទួលបាននូវជ័យលាភីនៅក្នុងកម្មវិធីយ៉ាងណាក្តី ក៏ប៉ុន្តែនាងក៏ទទួលបាននូវការស្រលាញ់ និងគាំទ្រយ៉ាងខ្លាំង ថែមទាំងមានការជូនពរ ពីបណ្តាអ្នកគាំទ្រជាច្រើន នៅក្នុងថ្ងៃខួបកំណើតវ័យ២០ឆ្នាំរបស់នាង នៅក្នុងឆ្នាំនេះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបនេះទទួលបាននូវការស្រលាញ់យ៉ាងខ្លាំង មិនថាក្រុមគ្រួសារ ឬក៏មិត្តនោះទេ បាននាំគ្នាធ្វើការSurprise នាងនៅក្នុងថ្ងៃកំណើតយ៉ាងរំភើប និងរីករាយយ៉ាងខ្លាំង។ តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ កាលពីយប់មិញនេះ គ្រួសារនាងបានធ្វើការជូនកាដូនំខេក លក្ខណៈឈុតធំ ដែលបង្កប់នូវរបស់មានតម្លៃយ៉ាងខ្លាំង។ ដោយនំខេកនោះ ទាញមកមានសុទ្ធតែលុយសុទ្ធជាច្រើនសន្លឹក មានទាំងលុយខ្មែរ និងដុល្លាររាប់រយ ធ្វើឲ្យតារាស្រីរូបនេះ ពិតជារំភើប ញញឹមបិទមាត់មិនជិតនោះទេ ដែលគ្រួសារបានផ្តល់នូវការស្រលាញ់ និងភាពកក់ក្តៅទៅកាន់នាងយ៉ាងខ្លាំងបែបនេះ។ ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើប និងរីករាយជំនួសនាងគ្រប់គ្នា ថែមទាំងមានហ្វេនជាច្រើនបានធ្វើការជូនពរ ដល់នាងនៅក្នុងថ្ងៃកំណើតគ្រប់គ្នាតែម្តង៕ យ៉ាងណានាងនៅតែបន្តធ្វើអោយហ្វេនៗមិនខកបំណងឡើយ។តើបងប្អូនប្រិយមិត្តយល់យ៉ាងណាដែល?(ប្រភព៖ហ្វេសបុ៊ក)

ទស្សនារូបភាព