ពិតជាសង្ហាៗណាស់លោក ព្រាប សុវត្ថិ និង កូនៗទៅវត្តយ៉ាងសាមញ្ញនៅរដូវភ្ជុំបិណ្ឌនេះ

(ភ្នំពេញ)៖ដូចប្រិយមិត្តធ្លាប់បានជ្រាប់ហើយថាពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​បាន​ឈាន​មកដល់​បិណ្ឌ​ ​១៣​ ​ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​ ​១៣​ ​រោជ​ ​ខែភទ្របទ​ ​ព.ស​ ​២៥៦៣​ ​ត្រូវ​នឹង​ថ្ងៃទី​ ​២៦​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​។​ ​ពុទ្ធសាសនិក​ជន​ខ្មែរ​ ​បាន​ជួបជុំ​បងប្អូន​ ​ឪពុកម្ដាយ​ ​រួច​ហើយ​ធ្វល​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែល​បាន​ចែកឋាន​ទៅ​ ​។ ​​​ក្រឡេកមក​មើល​គ្រួសារ​កំពូល​តារាចម្រៀង​ ​ព្រាប​ ​សុ​វត្ថិ​ ​ឯណេះ​វិញ​ ​ក៏​មិន​ភ្លេច​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នោះ​ដែរ​ ​។​ ​បើ​តាម​គណនី​ហ្វេ​សរ​បស់​លោក​ ​សុវត្ថិ​ ​មុ​ន្នី​វណ្ណ​ ​កូនប្រុស​ច្បង​របស់​ ​លោក​ ​ព្រាប​ ​សុវត្ថិ​ ​បាន​បង្ហោះ​រូប​ទៅ​វត្ត​ជុំ​គ្រួសារ​រួមមាន​ ​លោក​ ព្រាប​ ​សុវត្ថិ​ ​ជា​ឪពុក​ ​និង​ ​ម្ដាយ​ ​រួម​ទាំង​ប្អូន​ទាំងពីរ​របស់​គេ​គឺ​ ​

សូមទស្សនា រូបភាព

សុវត្ថិ​ ​មុ​ន្នី​នាគ​ ​និង​ ​សុវត្ថិ​ ​សិរី​វុឌ្ឍ​ ​ហើយក៏​មាន​វត្តមាន​របស់​លោកយាយ​ម្នាក់​ដែរ​ ​។​ ​អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​នោះ​ ​គឺ​ឪពុក​កូន​ ​ព្រាប​ ​សុវត្ថិ​ ​មើល​ទៅ​ក្មេង​ៗ​ដូចគ្នា​ ​បើ​អ្នកណា​មិនដឹង​នឹង​គិតថា​ ​ប្រហែលជា​ពួកម៉ាក​នឹងគ្នា​ហើយ​ ​។​ ​ ​គ្រួសារ​លោក​ ព្រាប​ ​សុវត្ថិ​ ​នា​ពេល​បច្ចុប្បន្ន​កំពុង​អង្រួន​ពិភព​សិល្បៈ​ខ្មែរ​យ៉ាង​សម្បើម​ ​ដែល​ ​៤ នាក់​ឪពុក​កូន​តែង​ឡើង​ច្រៀង​លើ​ឆាក​រួមគ្នា​កម្រ​ខាន​ ​ហើយ​ជាពិសេស​នោះ​ថែមទាំង​មាន​អ្នក​ម៉ាក់​ជា​អ្នក​រៀបចំ​សំលៀកបំពាក់​ដោយ​ផ្ទាល់​ ​៕​មើលទៅលោកព្រាប សុវត្ថិ មើលទៅពិតជាមានសុភ្ភមង្គល់ណាស់។តើបងប្អូនយ់យ៉ាងណាដែល?(ប្រភព=ហ្វេសបុក)