អុញនោះថាមែនៗ! តារា Tik Tok រូបនេះត្រូវមហាជនរិះគន់យ៉ាងចាស់ដៃថា យកបុណ្យម្តាយមកធ្វើជា

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមពិតជាស្គាល់តារា Tiktok នៅពីក្រោយភាពល្បីល្បាញនេះ ប្អូនស្រីបានជួបការលំបាកខ្លាំងព្រោះម្តាយធ្លាក់ខ្លួនឈឺដូច្នេះទើបត្រូវខិតខំធ្វើការដើម្បីបានលុយទុកផ្គត់ផ្គង់គ្រួសារខ្លះនិងទុកខ្លះសម្រាប់ម្តាយហូបចុកនិងទិញថ្មាំ និងជូនម្តាយទៅពេទ្យ ដើម្បីតាមដានជំងឺឲ្យបានទៀងទាត់តែជាអកុសលពេលនេះអ្នកម្តាយរបស់គាត់បានលារចាកពីលោកនេះបាត់ទៅហើយ។ប៉ុន្តែស្របពេលដែលម្ដាយរបស់តារាខាងលើនេះ​ បានចែកឋានទៅ ស្រាប់តែមានការរិះគន់ផងដែរ ពីនារីម្នាក់ទៅលើរូបនាង ដោយបាននិយាយថា កញ្ញា សុខ លីន បែរជាយកសពម្ដាយមកធ្វើអាជីវកម្មប្រូម៉ូតូផេកទៅវិញ ដោយសារតែតារាខាងលើ live វីដេអូក្នុងបណ្ដាញសង្គមសឹងគ្រប់ពេល ។ដោយគណនី​ដែលរិះគន់ខាងលើ មានឈ្មោះថា សេង ពិសី ដោយបានសរសេររិះគន់ថា៖ «សូម្បីតែម្ដាយខ្លួនឯងស្លា ប់ក៏យកមកប្រូម៉ូតផេកកើតដែរ ដើម្បីបាន Like បានshare មិនដើរតែទើសគេទេ តែបើកហ្វេបុកឃើញតែនាងម្នាក់ហ្នឹងហើយក្នុងឡានពេទ្យក៏ឡាយវីឌីអូកើត ម្ដាយត្រដរចង់ដាច់ខ្យល់ក៏ឡាយកើតមិនដឹងជាកូនរបៀបម៉េចទេ» ។យ៉ាងណាទោះគណនីខាងលើ មិនបានបញ្ជាក់ឈ្មោះក៏ដោយ ក៏គេអាចដឹងបានដែលថា គឺចង់សំដៅទៅលើកញ្ញា សុខ សុខលីន ដែលជាតារា tik tok ខាងលើ ។ ពីព្រោះដោយសារតែមាន វីដេអូរបស់ម្ដាយនាង មុនគាត់ផុតដង្ហើមទាំងវេទនា ចេញមកក្រៅ ដែលពិបាកភ្នែកមើលណាស់ ៕