ទើបមានលើកទី១ទេនៅខ្មែរយើង បុរសម្នាក់សុំសង្សារគាត់រៀបការ នៅបាតសមុទ្រតែម្តង ពិតជាប្លែកនិងរំភើប

ហ្វេសប៊ុក ប្រិយមិត្តជ្រាបច្បាស់រួចហើយថា មនុស្សស្រីគ្រប់រូបតែងតែប្រាថ្នា ទទួលបានអ្វីភ្ញាក់ផ្អើលពីមនុស្សប្រុសដែលខ្លួនស្រលាញ់ ។ ជាពិសេសការសុំរៀបការ និងឈានដល់ថ្ងៃពិសេសបំផុតក្នុងជីវិតនៃគូសង្សាររបស់ពួកគេ នរណាៗក៏សុទ្ធតែទន្ទឹងរងចាំផងដែរ ។ យ៉ាងណាមិញការសុំរៀបការមិនសូវធ្វើឡើងធំដុំឡើយនៅក្នុងប្រទេសកម្ពុជាយើង ដូចដែលយើងធ្លាប់បានឃើញខ្លះៗ ដែលគេធ្វើនៅក្នុងផ្សារទំនើប ឬ សួនសាធារណៈជាដើម ។ ថ្មីៗនេះ មានការធ្វើឱ្យភ្ញាក់ផ្អើលដល់សំណាក់អ្នកលេងហ្វេសប៊ុក រួមទាំងមានការសរសើរមិនដាច់ពីមាត់ ដែលលើកទី១ហើយមានជនជាតិខ្មែរ រៀបចំការសុំរៀបការទៅមិត្តស្រីរបស់ខ្លួន នៅក្នុងបាតសមុទ្រខ្មែរផ្ទាល់តែម្តង។ ដោយយោងទៅតាមផេក Jakkho Film – ចក្ខុហ្វៀម​ ដែលបានបង្ហាញពីទិដ្ឋភាពទាំងស្រុងនៃការ រៀបការក្នុងបាតសមុទ្រតាមរយៈវីដេអូផ្ទាល់ ជាមួយនឹងខ្លឹមសារថា “ឈ្លក់ទឹកផង ចង់ពុលរលកផង ទំរាំ “ꜱʜᴇ ꜱᴀɪᴅ ʏᴇꜱ”…នេះជាវីដេអូសុំរៀបការនៅក្រោមបាតសមុទ្រខ្មែរយើងមុនគេបង្អស់ របស់ “Raty Seng & K Xin Ahlin” SWEET ជាងគេគឺនៅពេល kiss នៅក្នុងសមុទ្រហ្នឹងម៉ង”។​គួរបញ្ជាក់ឱ្យដឹងផងដែរថាគូស្នេហ៍Raty និង Lin បានស្រលាញ់ ស្គាល់ចិត្តគ្នារយៈពេល៥ឆ្នាំមកហើយ ហើយពួកគេក៏មានគំរោងចូលរោងការឆាប់ៗនេះផងដែរ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Wedding Proposal UnderSea (RATY & LIN)

ឈ្លក់ទឹកផង ចង់ពុលរលកផង ទំរាំ " ꜱʜᴇ ꜱᴀɪᴅ ʏᴇꜱ " 🥺🥺នេះជាវីដេអូសុំរៀបការនៅក្រោមបាតសមុទ្រខ្មែរយើងមុនគេបង្អស់ របស់" Raty Seng & K Xin Ahlin "SWEET ជាងគេគឺនៅពេល kiss😘នៅក្នុងសមុទ្រហ្នឹងម៉ង🙈🙈YouTube : https://www.youtube.com/watch?time_continue=2&v=nKCc83fLONAFilming by : Jakkho filmDecoration : Por EventDiving team : Khmer DiveSong Composer : YooChun & Channarith

Posted by Jakkho Film – ចក្ខុហ្វៀម on Wednesday, September 18, 2019