ចេះតែមាន! អផ្សុកពេកនំាគ្នាលេងល្បែងកំសាន្តបែប ចង.ក ស្រាប់តែភ្លាត់ស្នៀតបណ្តាលអោយមនុស្សចំនួន…..!

ព្រះសីហនុ៖ ប្រិយមិត្តបានដឹងរួចហើយថា មួយរយះនេះមាន ការគិតខ្លីច្រើនណាស់ដោយរើសយកវិធីចងកមក យ៉ាងណាមានរឿងចំលែកមួយកើតឡើង យោងទៅតាម នគរបាលបញ្ជាក់ថា  មាន​ក្មេង​ៗ​ ៣នាក់​ អាយុ​ ៧ឆ្នាំ ម្នាក់​ អាយុ​៥​ឆ្នាំ​ម្នាក់​ និង​អាយុ​៣ឆ្នាំ​ម្នាក់​ បាន​នាំគ្នា​លេងល្បែង​ចង​ក​ (ល្បែង​មរណៈ)​ ហើយក៏ ជ្រុលស្លាប់ ក្មេង​ស្រី​ម្នាក់​ ឈ្មោះ​សុខា​ អាយុ​៧ឆ្នាំ តែម្តង។ រី​ឯ​ក្មេង​តូច​ៗ២នាក់ទៀត ដែល​មិន​ទាន់​ បាន​លេង​ល្បែង​មរណៈ​នេះ​ ក៏​បាន​ រួច​ពី​សេចក្តី​ស្លាប់​ទៅ​ ៕ យ៉ាងណាមិញយើងមិនទាន់អាចដឹងព័តមានលំអិតពីខាងសាច់ញាតិថា មិចបាននំាគ្នាលេងបែបនេះនៅឡើយទេ       នគរបាល ខេត្តព្រះសីហនុ បានបញ្ចាក់អោយដឹងថា ​ ហេតុការណ៌នេះ កើត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៨ វេលាម៉ោង១៧និង៣០នាទី​  នៅតំបន់​១៨០ខ្នង ក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ​ ជនរងគ្រោះឈ្មោះ ផាត សុខា ភេទស្រី អាយុ៧ឆ្នាំ ឪពុកឈ្មោះផាត សុភណ្ឌ អាយុ៤២ឆ្នាំ មុខរបរកម្មករ ម្ដាយឈ្មោះហៀង ខន អាយុ២៧ឆ្នាំ​មុខរបរមេផ្ទះ ស្លាប់នៅកន្លែងកើតហេតុ ។