នី មុន្នីនាថ រំភើបឡើងភ្លឹកទៅហើយក្រោយមានបុរសម្នាក់ធ្វើរឿងរំជួលចិត្ត១នេះ ផ្អើលផ្សារចាស់នោះគឺ

ប្រិយមិត្តជ្រាបច្បាស់រួចហើយតារាសំដែង មានរូបរាងស្រស់ស្អាតតូចច្រឡឹង គឺកញ្ញា​ មន្នី នាថនោះ​ក្រោយ​ពី​ស្ងប់​ស្ងា​ត​មួយ​រយៈ ​ថ្មី​ៗ​នេះ​តារា​សម្តែង​មុខ​ស្រទន់​ ​នី​ ​មុ​ន្នី​នាថ​ ​បាន​បង្ហាញ​នូវ​រូបភាព​បីសន្លឹក​របស់​នាង​ដែល​ត្រូវ​គេ​លុតជង្គង់​ជូន​ផ្កា​កូ​លាប​កណ្តាល​ផ្សារ និងមនុស្សម្នាជាច្រើន​ដែល​មើលទៅ​ពិត​ជា​ស្វី​ត​​ ​។​ ​ក្នុង​នោះ​តារា​សម្តែង​រូប​នេះ​បាន​បង្ហោះ​សារ​ដ៏​ផ្អែមល្ហែម ​តែ​យ៉ាងណា​នាង​មិនបាន​បញ្ជាក់​ថា​អ្នក​ដែល​ជូន​ផ្កា​ដល់​នាង​​ជា​អ្នកណា​នោះ​ឡើយ​ ​។​​ជាមួយនឹង​រូបភាព​ទាំងនេះ​ ​នី​ ​មុ​ន្នី​នាថ​ ​បាន​បង្ហោះ​សារ​ដែល​មាន​អត្ថន័យ​ថា​ «​បង​ជា​អ្នកណា​?​ ​ហេតុ​អី​ចូល​មក​ធ្វើ​រឿង​ដ៏​ល្អ​ក្នុង​ជីវិត​របស់​អូន​ ​ផ្ដល់​ក្តី​ស្រឡាញ់​ ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​អូន​ ​ធ្វើ​ឱ្យ​ក្ដី​សុបិន​របស់​អូន​បាន​សម្រេច​នេះ​ជា​សុបិន​មែនទេ​ ?​ ​ម្ចាស់​ខ្សែក»​ ។​ ​ការ​លើកឡើង​របស់​ ​នី​ ​មុ​ន្នី​នាថ​ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ ​ច្រើន​ចង់​ដឹង​ថា​បុរស​ដែល​ពាក់​រូប​តុក្កតា​នេះ​ជា​អ្នកណា​ ​?​ ​ជាគូ​ស្នេហ៍​ថ្មី​របស់​នាង​ ​?​ ​ឬ​ក៏​ជា​ការ​សម្តែង​រឿង​?​ ​តែ​ក៏​មានការ​សង្ស័យ​ថា​ ​នី​ ​មុ​ន្នី​នាថ​ ​ប្រហែលជា​រកបាន​គូស្នេហ៍​ថ្មី​ហើយ ​ព្រោះ​មកដល់ពេលនេះ​នាង​បាន​បែកបាក់​គូ​ដណ្តឹង​យូ​រក្រែល​ហើយ​ ​។​ ​​មួយ​រយៈ​ចុងក្រោយ​នេះ​គេ​តែងឃើញ​ ​នី​ ​មុ​ន្នី​នាថ​ ​បង្ហោះ​សា​រប្លែ​កៗ​ដែល​ពេលខ្លះ​នាង​បាន​បង្ហាញ​នូវ​​ខ្សែក​ដែល​មាន​បន្តោង​បេះដូង​ ដោយ​អះអាង​ថា​នឹក​ម្ចាស់​ខ្សែក​ខ្លាំង​ណាស់​ ​តែ​យ៉ាងណា​នាង​មិនបានបញ្ជាក់​ថា​ម្ចាស់​ខ្សែក​នោះ​ជា​អ្នកណា​ឡើយ​ ​។​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​នី​ ​មុ​ន្នី​នាថ​ ​កាន់តែ​មាន​សម្រស់​ស្អាត​ និង​ មានការ​តែងខ្លួន​ទាន់សម័យ​គួរ​ឱ្យ​ក្នាញ់​ដែល​ធ្វើ​ឱ្យ​បុរស​មិន​តិច​ទេ​ចង់​ចូលខ្លួន​មក​ស្អំ​បេះដូង​តារា​រូបរាង​តូច​ល្អិត​ម្នាក់​នេះ​ ​៕​ ​