មិនធម្មតាទេកូនក្រុម ឪក សុគន្ធកញ្ញា លុតជង្គង់សំពះអ្នកនាងនៅលើឆាកតែម្តងដើម្បីបញ្ចាក់ថា

ភ្នំពេញកម្មវិធិ X-factor Cambodia បានចាក់បញ្ចាំងផ្សាយនៅក្នុងកញ្ចក់ទូរទស្សន៍ស្ថានីយ៍ហង្សមាស HDTV។កម្មវិធីនេះផងដែរ មានគណៈកម្មកា រល្បីៗទាំងបួន មានលោកខេមរៈ សេរីមន្ត លោកណុប បាយ៉ា រិទ្ធិ អ្នកនាងឱក សុគន្ធកញ្ញា និងកញ្ញា សុខ ស៊ីឡាលីន ដែលសុទ្ធសឹងជាតារាចម្រៀងជួរមុខ មានសំលេងពិរោះ និងល្បីល្បាញជាច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញក្រលេកទៅមើល អ្នកនាង ឪកសុគន្ធកញ្ញា បើទោះបីជាកំពុងពពោះក៌ដោយប៉ុន្តែអ្នកនាងនៅតែ ចេញទៅធ្វើគណកម្មការX Factor យ៉ាងរលូន និងរឹងមាំយ៉ាងខ្លាំង។តាមរយៈសកម្មភាពភាពពេលហៅឈ្មោះអ្នកជាប់ បេក្ខភាពរូបនេះបានបង្ហាញក្តីរំភើបយ៉ាងខ្លាំងនៅលើកណ្តាលឆាក ដោយបានលុតជង្គង់អរគុណដល់មេក្រុមរបស់ខ្លួន ដែលលោកបានហៅថាជាម្តាយទី២ ដោយនាងបានបង្រៀន និងណែនាំរហូតបានជាប់ទៅវគ្គបន្ត។ ដោយក្នុងនោះលោកបានបង្ហាញអារម្មណ៍យ៉ាងដូច្នោះថា៖ «រូបភាពមួយនេះគឺខ្ញុំពិតជារកអ្វីមកប្រៀបផ្ទឹមជាមួយនឹងអារម្មណ៏ខ្ញុំពុំបាន អរគុណខ្លាំងណាស់ បងគឺជាបងស្រីជាទីគោរពរបស់ប្អូន ជាអ្នកគ្រូដ៏ពូកែរបស់ប្អូន ក៏ដូចជាម្តាយទី២របស់ប្អូន អរគុណសម្រាប់ការផ្តល់នូវភាពកក់ក្តៅ ស្នាមញញឹម ក្តីស្រាលាញ់ បទពិសោធន៏ក្នុងការច្រៀងដ៏ល្អៗមកអោយប្អូន នឹងមិត្តរួមក្រុម៣នាក់ទៀត ជាពិសេសអរគុណសម្រាប់ យាយតា អ៊ុំពូមីងបងប្រុសបងស្រីនឹងមិត្តយុវវ័យទាំងអស់ដែលបានចំណាយថវិកាផ្ទាល់ខ្លួនផ្ញើរសា គាំទ្រដល់រូបខ្ញុំបាទ សំ សុវណ្ណារ៉ាក់ អរគុណខ្លាំងណាស់សម្រាប់ទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូន»៕​ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ