ពីមុនខុសពីឥឡូវ ! ពីមុនផ្ទះឈេី​ លុះដល់ឪពុកចែកឋានទៅ​ ចែកផ្ទះអោយកូនធ្វើពីថ្ម រីឯឯកសារព្រំដីវិញគឺថា

ភ្នំពេញ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សម្រែកខ្មែរក្រោក របស់ឯកឧត្ដម វីល្លាម សមាជិក នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោគបល់មកពីគណៈបក្ស ខ្មែរ ក្រោក បានបង្ហោះទិដ្ឋភាពផ្ទះនេះ ដោយមានម្ចាស់គណនី ហ្វេសប៊ុកមួយឈ្មោះ ឌិន សុខ សុីថា បានលើកឡើងថា៖”ម្សិលមិញចុះ

សួរពលរដ្ឋនៅភូមិព្រែកតាឡុង៣ ប្រជាពលរដ្ឋថា ពួកគាត់ហួសចិត្ដ។ ចំណែកអាជ្ញាធររុញដាក់គ្នា”។ ក្នុងនោះដែរ ឯកឧត្ដម វីល្លាម ក៏បានលើកឡើងយ៉ាងដូច្នេះថា៖”សង្ស័យតែធ្លាក់ពីលើមេឃមកទេ ហើយធ្លាក់ចំកណ្ដាលផ្លូវហ្មង ភូមិ​ព្រែក​ឡុង៣​ សង្កាត់​ចាក់អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​“។ ទន្ទឹមនឹងនេះដែរ ក្រោយពីទិដ្ឋភាព ផ្ទះមួយខ្នងនេះ ត្រូវបាន ចែកចាយពេញបណ្ដាញសង្គម ហ្វេសប៊ុក រួចមក ស្រាប់តែមានម្ចាស់គណនី ហ្វេសប៊ុកមួយឈ្មោះ បងម៉េង អ្នកសារព័ត៌មាន បានធ្វើលើកឡើងយ៉ាងដូច្នេះថា៖”អតីតនិងបច្ចុប្បន្នមិនដូចគ្នាទេ​ ពីមុនផ្ទះឈេី​ លុះដល់ឪពុកចែកឋានទៅ​ ចែកផ្ទះអោយកូន​ ដោយមានឯកសារព្រំដីច្បាស់លាស់​ ព្រោះជាអ្នកភូមិនេះតាំងពីអេីយណាស់មកហេីយ លុះពេលកូន​រកស៊ីមានបានបន្តិចបន្តួច​ គ្រាន់ តែរុះផ្ទះសង់ផ្ទះថ្ម​ និងសុខចិត្តខិតព្រំដីរបស់ខ្លួនអោយតូចបន្តិច​ ដេីម្បីអោយផ្លូវមានទទឹងធំជាងមុនបន្តិច​ និងរស់នៅអោយមានក្ដីសុខផងមិនបាន​ ព្រោះសម័យហ្វេសប៊ុក អ្នកយឹតយោងមានតិច អ្នកជាន់បន្ថែមមានច្រើន ព្រោះការហៃអើតែស្កររបស់មនុស្សមួយចំនួន សទៅជាខ្មៅ ល្អទៅជាអា្រកក់ អំពើល្អត្រូវបានលុបបំបាត់ រំលេចឡើងតែកំហុសឆ្គង​ វាមិនមែនជារឿងអ្វីចម្លែកទេអោយតែ​មាន​ព្រឹត្តិការណ៍​សង្គម​អ្វី១ បាន​កើត​ឡើង អ្នកខ្លះមាន​ចេត្តនា​បំពុល​ បំប៉ោង​ ចង់បាន Like អ្នកខ្លះ​ទៀត​ សរសេរដុតរោល​មួយឃ្លាពីរឃ្លាចោលទៅ​ សំអាងតែខ្លួនឯង​ ច្បាស់លាស់​ណាស់​ តែជាក់ស្ដែង​ ដេកផ្ទះ​ ឃេីញតែគេបង្ហោះរូបភាព​ ហេីយសរសេររៀប រាប់ថា​ តែទឹកកក​ ខ្លួនឯងឃេីញទំនង​ យកមកបង្ហោះបន្តដាក់​ តែទឹកកក​ ថែមស្ករបន្តិចទៀត​ ទើប​មាន​ដំណោះ​ស្រាយ តែវាមិន​ដូច្នេះ​ឡើយ​ វាគ្រាន់តែជារឿង​តែស្ករតាមគេ​សោះ​ ការពិតមិនដឹងស្អីសោះ​។និយាយរួមឲ្យ​តែ​ឃើញ​គេ ធ្វើ​ខុស​រឿងអ្វី១ គឺ​យើង​តែង​បក​អាក្រាត​ តៗគ្នា ជា​សាធារណ តាម​អារម្មណ៍​ខឹង ឬ​ស្អប់ ទាំង​មិន​ដឹង​ខុសត្រូវ។ ឃើញ​ខុសឬត្រូវ​ហើយ ​មិនសូវ​ប្រាប់​ភ្លាម​ទេ ច្រើន​តែ​យក​មក​លេង​សើច ឥត​សាច់​ការ តៗគ្នា តាម​គេ​ តាម​ឯង ជាជាង​ការ​ផ្ដល់​យោបល់​ស្ថាបនា ឲ្យ​គេ​ដឹង​កំហុស​នោះ។​ នេះ​ហើយ​ជា ការ​មិន​ឲ្យ​គេ​បោះ​ត្រួយ​ទៅ​មុខ ឬ​សាង​ស្នាដៃ​បាន គឺ​ច្រើន​តែ​នាំគ្នា​ និយម​ក្ដិច​ត្រួយ​ចោល​ដូច​រុក្ខជាតិ បើ​មនុស្ស​វិញ​គឺ ការ​បំបាក់​មុខ​កណ្ដាល​វាល​តែ​ម្ដង។ ​ឬគ្រាន់ទុក​វាយប្រហារ ឬ​បញ្ចេញ​អារម្មណ៍ ទៅលើរឿងអ្វី១​ ទាំង​គ្មាន​ហេតុ​ផល​ជាក់ស្តែង… នោះហេីយដែលអ្នកទាំងអស់គ្នាស្គាល់គេហៅថា​ អស់លោក ​បណ្ឌិត បញ្ញវន្ត​ តែស្ករ សូមរងចាំព័ត៌មាន​ពិស្តារ​ បន្តទៀត”។សូមរំលឹកឡើងវិញថា ចំពោះរឿងរ៉ាវ ផ្ទះថ្មមួយខ្នង ដែលសងនៅលើចំណីផ្លូវ ដែលជាហេតុធ្វើឲ្យមហាជន ដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង រហូតបាននាំគ្នាបានចែករំលែករូបថតផ្ទះមួយខ្នងនេះ ពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង។