អុញនោះ! ប្អូនស្រី ស៊ូលី ចេញមុនព្រលះអន្ទិត កក្កដា ឥតសំចៃមាត់ថែមទំំាបញ្ជាក់ពី ក្បួនបោករបស់អតីតសង្ឃរូបនេះ និងហៅថាចែក្បាលត្រងោលអត់សីលទៀត…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា អន្ទឹត កក្កដា សុភ័ណ្ឌ ក៏កំពុងតែបោះជំហាន ឈានជើងចូលក្នុងវិស័យលក់ផលិតផលតាមវិស័យ អនឡាយ ក្នុងការឡាយលក់សម្លៀកបំពាក់បុរស កាបូប ដែលទាំងអស់នេះហើយ ដែលធ្វើឲ្យយុវជនរូបនេះ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្ដៗយុវវ័យ ដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក តែម្ដង។ យ៉ាង ណាមិញ ប៉ុន្មាន​ថ្ងៃមុន​មហាជន​បានដឹង​រួចមកហើយ​ថា អន្ទិត កក្កដា សុ​ភ័​ណ្ឌ ទើបតែ​បាន​បើកសម្ពោធហាង​លក់​សម្លៀកបំពាក់​មួយ ដែលជាការ​ចូល​ភាគហ៊ុន​ជាមួយ​លោក Dara Meach ជា​ម្ចាស់ភាគហ៊ុនធំ និង ជាម្ចាស់​ហាង​ដើម ។​ដំណើរ​ការ បើកហាង និង ​ចូល​ហ៊ុន​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​អន្ទិត កក្កដា សុភ​ណ្ឌ ហាក់ធ្វើឱ្យ​ម្ចាស់​ហាង​ដើម​ដែលជា​អ្នកមាន​ភាគហ៊ុន​ធំ ឈ្មោះ DaraMeach នោះ មានការមិនពេញចិត្ត និង ខឹងសម្បាកើតឡើង ព្រោះ​អន្ទិត​រូបនេះ​បានដើរប្រកាស និង ដាក់​ឈ្មោះ​ហាងហាក់បំពាន​លើ​ឈ្មោះ​​ដើម ​ដែលមានឈ្មោះស្រាប់ថា Behighware ទៅជា​ឈ្មោះ kakada Sophorn fashion (Behigh ware) វិញ ។​​ក្រោយ​ដើរ​ប្រកាស​ក្តែ​ងៗ​ថា​ហាង​នោះ​ជា​ហាង​របស់ខ្លួន និង ទ្រាំ​នឹង​ទង្វើ​អន្ទិត កក្កដា សុ​ភ័​ណ្ឌ មិន​បានតទៅទៀត ​ម្ចាស់​ដើម​ដើមក៏បាន​ផ្តាច់​កុងត្រា​ភ្លាម​ៗជាមួយ​អន្ទិត​រូបនេះ និង បាន​ឡើង​ហែក​ស្លាក​យីហោ​ដែល​ដាក់ឈ្មោះ kakada So phorn fashion ចោល​ទៀត ។ ជាមួយគ្នា​នោះ ហាក់​មានការ​ឌឺដង​ពី កក្កដា សុ​ភ័​ណ្ឌតាម​ហ្វេ​ស​ប៊ុ​ក​ផង​ បានធ្វើឱ្យ​ជម្លោះ​រវាង​ពួកគេ​ទាំងពីរ​ហាក់​ចាប់​ឆាបឆេះ​ឡើង ។យ៉ាងណាមិញម្សិលមិញនេះផងដែរ អន្ទិតកក្កដា បានចេញវីដេអូបកស្រាយអំពីរឿងរ៉ាងទំាង នោះបានបញ្ចាក់ថា សូមគោរពបងប្អូនទាំងអស់គ្នា នេះជាវីដេអូ បកស្រាយ និង ឆ្លើយ តបទៅកាន់ពត៍មានកន្លងអំពីខ្ញុំបាទ និង រឿងអាស្រូវដែលគេបាននិយាយផងដែរ ! មាន់ណាក៏វាសុីស្រូវដែរ ហើយមនុស្សណាក៏មានរឿងសង្ងាត់ផ្ទាល់ខ្លួនដែរ ដល់យើងទៅលើកវាមកនិយាយចឹង វាមិនបានចំណេញ ឬ បានរង្វាន់អីទេ មានតែសតិអាម្មណ៍ខ្លួនឯង គិតថាវាល្បីដោយសារដឹងរឿងសង្ងាត់គេនេះមែនទេ អ្នកស្តាប់គេយល់ អ្នកយល់គេដឹង គេមិនខាតពេលមកស្តាប់នូវអ្វីដែលមិនជាប្រយោជន៍ទេ ! មនុស្ស១៤ លា ននាក់ មានរឿង ១៤លាន បើអង្គុយចាំតែស្តាប់ ចាំតែដឹង តើវាចេញជាប្រយោជន៍ស្អី? នាំគ្នាធ្វើរឿងល្អៗដល់គ្រួសារ ដល់សង្គម ដល់ខ្លួនឯង និង មនុស្សជុំវិញខ្លួនឯង ជួយដល់អ្នករងគ្រោះភ្លើងឆេះផ្ទះ បងៗខាងទាហានដែលត្រូវការកំលាំងចិត្ត វត្តអារាមត្រូវការជំនួយ បានវាមានតំលៃ និង ជាប្រយោជន៍ជាតិ !!! យ៉ាងណាមិញនៅមុននេះបន្តិច ប្អូនស្រី ស៊ូលី បានចេញវីដេអូ ព្រះអន្ទិតកក្កដា និងបកស្រាយនៅពីក្រោយ​រឿងរ៉ាវដ៌ច្រើន​ដោយក្នុងនោះប្អូនបានបញ្ចាក់ថា ក្បួនបោករបស់ អតីត សង្ឃ កក្កដា សុភ័ណ្ឌ ហៅចែក្បាលត្រងោលអត់សីល… ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

ក្បួនបោករបស់ អតីត សង្ឃ កក្កដា សុភ័ណ្ឌ ហៅចែក្បាលត្រងោលអត់សីល…

Posted by PichSourly on Sunday, August 25, 2019