ថាអីចេះខុស! ក្រោយពីអ្នកនាង ភីម មិនព្រមទទួលធ្វើជាប្តីវិញ ស្រាប់តែនាយ តាក់ស៊ី វៃបកតបតទៅវិញថា….

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ លោកបងតាកស៊ីបាន បួសនេះ ដែលបានរៀបចំធ្វើឡើងនៅវត្តថ្មីដងទង់ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្រោយពីតារាកំប្លែងនាយ តាក់ស៊ីសម្រេចចិត្តទៅបួសមិនបានប៉ុន្មានផង ស្រាប់តែព្រឹកម្សិលមិញថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០១៩នេះ លោក តេជគុណតាក់ស៊ីក៏វត្រូវលាចាកសិក្ខាបទព្រោះតែទ្រាំទ្រ
នឹងជំងឺមិនបាន។ ហើយក្រោយពីសឹករួចតាមរយះលោក ហេង ឡុងក៏បានជូនដំណឹងដល់មហាជនតាមគណនីហ្វេសប៊ុករបស់លោកថា៖ព្រះតេជគុណ តាក់ស៊ី ត្រូវបានសមាគមសិល្បករខ្មែរ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ។ ក្រោយទទួលបានការព្យាបាលនិងថែទំាងពីសំណាក់លោកគ្រូពេទ្យដែល មានជំនាញធ្វើអោយ អន្ទិតមានសុខភាពប្រសើរឡើងវិញហើបើនិយាយឲ្យចំ ពេលនេះ នាយតាក់ស៊ី សល់តែខោអាវមួយវ៉ាលី តែប៉ុណ្ណោះ នាង ភីម ក៏មិនទទួលយក ផ្ទះសម្បែងក៏គ្មាន លុយកាក់ក៏អត់ ។ចំណែក នាង ភីម ​ឯណោះវិញ បានលើកឡើងថា នាងបានលែងលះគ្នាដាច់ស្រេច ​ជាមួយនាយ តាក់ ស៊ី តាំងពីមុនពេលទៅបួសម្ល៉េះ គ្មានអ្វីត្រូវជាប់ពាក់ព័ន្ធគ្នាទៀតទេ និង មិនអាចទទួលយកនាយតាក់ ស៊ី មកធ្វើជាប្ដីម្ដងទៀតឡើយ ព្រោះកាលនៅរួមរស់ជាមួយគ្នា នាយតាក់ ស៊ី តែងធ្វើឲ្យប្រពន្ធកូនពិបាកចិត្តជាច្រើនលើកច្រើនសារ តែនាងមិនដែលប្រកាន់ខឹងទេ ទោះជាប្ដីមានជំងឺប្រចាំកាយក្ដីក៏ដោយ ក្រោយមកក៏ចង់បួស ព្រោះដឹងថាធ្វើខុសចំពោះគ្រួសារអ្វីខ្លះ ស្រាប់អ្នកមិនដឹងរឿង ប្រហែលគិតថានាងមិនដាច់ចិត្ត ព្រោះនាយតាក់ស៊ីឈឺហើយបោះបង់គាត់ទៀត ហើយមុនបួសនាងអង្វរប្តីថា កុំលែង បើបួសបួសតែមួយរយៈបានហើយ តែនាយ តាក់ស៊ី មិនព្រម ចុងក្រោយសុំត្រឹមរាប់អានគ្នាធម្មតា​ទោះ​អតីត​ភរិយា​មានការ​សម្រេចចិត្ត​បែបនេះ​ក្តី ​តែ​ ​នាយ​​តាក់ស៊ី​ ​មិន​មានការ​ខឹង​សម្បា​អ្វី​ទេ​ ចាត់ទុកថា​ពួកគេ​អស់​និស្ស័យ​ទៅចុះ​ ​។​