ចឹងសោះ! ក្រោយរៀបការហើយ តារាថៃ Push បែរជាហៅប្រពន្ធថា«ម៉ែ»​ក៌ព្រោះតែមូលហេតុពិសេសមួយគឺ

ថៃ៖ ប៉ុន្តែយោងតាមកិច្ចសម្ភាសន៍កាលពីថ្មីៗនេះ បានធ្វើឲ្យតារាប្រុសលោក Push ផ្ទុះសំណើចជាខ្លាំង ដោយលោកបាននិយា យបកស្រាយថា៖«ខ្ញុំចូលចិត្តហៅ Jooy ថាម៉ាក់បែបនេះ ពីព្រោះតែជាធម្មតា Jooy គឺពិតជាដូចជាអ្នកម៉ាក់ម្នាក់ខ្លាំងណាស់ នាងពូកែរៀបចំចាត់ចែងរឿងគ្រប់យ៉ាងបានយ៉ាងល្អ។»មិនតែប៉ុណ្ណោះ ក្នុងនោះPush ក៏បាននិយាយពីគម្រោងយកកូនដំបូងផងដែរ ដោយបច្ចុប្បន្ននេះលោកនិង Jooy កំពុងតែខិតខំព្យាយាមប្រឹងប្រែងសម្រាប់រឿងនេះ ហើយលោកក៏ចង់ឲ្យJooy ឈប់សម្រាកមួយរយៈពេល ក្នុងការទទួលថតខ្សែភាពយន្ត ឬក៏ការងារសិល្បៈផ្សេងៗដែលប្រើរយៈពេលយូរផងដែរ ពីព្រោះថាវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់នាង មានសម្ពាធពិបាកមានកូន ហើយម៉្យាងវិញទៀតនោះគឺ ខ្លាចពិបាកថាអាចនឹងចៃដន្យមានផ្ទៃពោះក្នុងអំឡុងពេលថតក៏ថាបានដែរសូមរំលឹកឡើងវិញ ផងដែរថា កាលពីទិវាគុណម្តាយកន្លងទៅថ្មីៗនេះ តារាសម្តែងប្រុសរូបសង្ហាលោក Push Puttuchai បានបង្ហោះនូវរូបថតញុំាអាហារពេលល្ងាចដ៏សែនរ៉ូមែនទិក ជាមួយនឹងប្រពន្ធជាទីស្រលាញ់របស់លោក គឺតារាសម្តែងស្រី Jooy Warattaya ហើយក្នុងនោះលោក ក៏ថែមទាំងបានសរសេរអត្ថន័យ នៅខាងក្រោមរូបថតនេះថា៖«ថ្ងៃស្អែកគឺជាទិវាគុណម្តាយហើយ ចឹងហើយខ្ញុំត្រូវតែនាំអ្នកម៉ាក់របស់ខ្ញុំមកពេលល្ងាច»។តួយ៉ាង ពាក្យដែលលោក Push បានហៅភរិយារបស់លោកថា​ «អ្នកម៉ាក់» នេះ បានធ្វើឲ្យប្រិយមិត្តគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសង្ស័យថាអ្នកទាំងពីរប្រាកដជាមានដំណឹងល្អ ក្លាយជាលោកប៉ាអ្នកម៉ាក់គេជាមិនខាន។