ទីបំផុតទម្លាយការពិតហើយ ក្រោយធ្លាយដំណឹងបែកគ្នាជាមួយគូរដណ្តឹង មុនដំបូងឡើយ….

កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងតែម្តង​ យ៉ាងណាមិញ តារាសំដែងក៌ដូចជាពិធីករដ៌សែនមានប្រជាប្រិយភាព​តែងតែធ្វើអោយពុកម៉ែបងប្អុន​សើចសប្បាយជារើយៗនោះយ៉ាងណាមិញ​ ចំណង​ស្នេហ៍​របស់​នាយ​ព្រែក និង​គូ​ដណ្តឹង ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។ ហើយ​បន្ទាប់មក អ្នក​ទាំងពីរ​តែង​បង្ហាញភាព​ផ្អែមល្ហែម​នឹង​គ្នា ក៏ដូចជា​នៅក្បែរ​គ្នា​ជានិច្ច ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​កោតសរសើរ​លួច​ច្រណែន​ជាខ្លាំង ។​ទោះយ៉ាងណា​ ដូច​ពាក្យចាស់​លោក​ពោលថា «​ទុក​យូរ​ជូរ​ផ្អូម​» មែន ព្រោះ​ពេលនេះ ធ្លាយ​ដំណឹង​រសើប​ថា អ្នក​ទាំងពី​បាន​ប្រេះស្រាំ​នឹង​គ្នា ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​បានធ្វើ​ការសួរនាំ ពី​រឿង​ពួកគេ​សឹង​គ្រប់គ្នា​តែម្តង ព្រោះតែ​មិន​ជឿ​មានរឿង​យ៉ាង​ដូច្នេះ ។​​ជាក់ស្តែង កាលពីពេល​ថ្មីៗ​នេះ អនាគត​គូ​ដណ្តឹង​របស់​តារា​ពហុ​ជំនាញ​រូបនេះ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tey Loner បានធ្វើការ​បង្ហោះ​សារយ៉ាង​ប្លែក ជាមួយនឹង​អារម្មណ៍​មួយ​យ៉ាង​ឈឺចាប់​យ៉ាង​ដូច្នោះ​ថា​៖«​កាលដែល​ត្រលប់មក​ប្រើ​

ជីវិត​ម្នាក់ឯង ហើយ​ដើរ​ចេញពី​កន្លែង​ដែល​តែងតែ​ធ្វើ​ឲ្យ​យើង​ឈឺចាប់ កន្លែង​ដែល​យើង​ធ្លាប់បាន​គេ​មិន​ផ្ដល់​តម្លៃ ទើប​យើង​ដឹងថា​ជីវិត​របស់​យើង​មានន័យ​បំផុត​…​ទោះ​កន្លងមក​ធ្លាប់​ល្ងង់​ឆ្អែតឆ្អន់ ក៏​មិនបាន​បន្ទោស​ខ្លួនឯង ចាត់ទុកជា​បទ​ពិ​សោ​ធ៍ ចាត់ទុកជា​មេរៀន​ជីវិត …​សំខាន់​ពេលនេះ​មាន​អារម្មណ៍​ធូរស្រាល Single life» ចំនែកក្រលេកទៅមើលគណនីយ្យហ្វេសប៊ុករបស់នាយព្រែកវិញក៌បានបង្ហោះសារមួយថាជាការពិតណាស់ថ្ងៃនៃការចាប់ផ្ពើមនៃការស្រលាញ់យើងមិនដែលគិតដល់ថ្ងៃឈឺចាប់នៃការខណ្ខចែកទេ កិត្ដិយសនិងសេចក្ដីថ្លៃថ្នូរយើងត្រូវរក្សារអោយគ្នាទៅវិញទៅមកជានិច្ចទោះស្ថិតក្នុងដំណាក់កាលបែបណាក៏ដោយ ជួបគ្នាជានិស្ស័យការខណ្ខចែកជាការសម្រេចចិត្ដរបស់មនុស្ស មូលហេតុពិតគឺស្ថិតក្នុងចិត្ដរក្សារទុកជាអាច៌កំបាំង សូមអរគុណបងប្អូនដែលស្រលាញ់ចូលចិត្ត ជូនពរបងប្អូនសំណាងល្អ សុខសប្បាយទាំងអស់គ្នា ៕