ជួយសែលផង!​ នាយ ពែកមី​ ប្រកាសស្វែងរកពូតៃកុងឡាន រងគ្រោះផ្ទុះធុងហ្គាសរួចស្រែកហៅគេជួយនោះ​ ដើម្បីឧបត្ថមជាថវិកាចំនួន

ប្រិយមិត្តជ្រាបច្បាស់រួចហើយថាកាលពីថ្មីៗនេះមានករណីផ្ទុះធុងហ្គាសនោះ​យ៉ាងណាមិញក្រោយមានវីដេអូមួយលោកពូម្នាក់ ដែលត្រូវជាតៃកុងឡាន ដឹកហ្គាស​មានរបួ សយ៉ាងធ្ងន់ធ្ងរ ហើយគ្មានអ្នកណាជួយដល់គាត់ នោះ ធ្វើឲ្យលោកខ្លោចចិត្តអាណិតលោកពូជាខ្លាំង មិនគួរណាម្នាក់ៗគ្មានចិត្តបែបនេះសោះ ឃើញមនុស្សទៅហើយ​តែគ្មានអើពើរអ្វីបន្តិចសោះ។ក្នុងនោះផងដែរមហាជនជាច្រើនសង្វេកចិត្តអាណិតលោកពូជាខ្លំាង តួយ៉ាងថ្ងៃនេះផងដែរយោងតាមគណះនីយ្យរបស់នាយពែកមី​ បានបង្ហោះសារមួយថាដើម្បីចូលរួមចំណែក នៅក្នុងការជួយសម្រាលទុក្ខលំបាកដល់ក្រុមគ្រួសារ ហើយនេះក៏ជាទឹកចិត្តបន្តិចបន្តួចដែលលោកបានជូនលោកពូ។ លោកពែកមីបានបង្ហោះសារថា “ហេតុអីចិត្តដាច់ម្លះខ្មែរដូចគ្នាសោះបងប្អូនណា​ ស្គាល់លេខគាត់ទេ​ ក្រុមហ៊ុនត្រាសមី​ ឧបត្ថម្ភ​ 500000៛(50មុឺនរៀល)”។