ខ្លំាងអីទៀត! ទីបំផុតសម្ថកិច្ចសំរេចឃាត់ខ្លួនមនុស្ស 8 នាក់នៅមន្ទីពេទ្រវិចតូរៀក្នុងនោះមានដូចជា…..!

ភ្នំពេញ ប្រិយមិត្តបានដឹងរួចហើយរឿងរ៉ាវដ៌កក្រកកាលពីយប់មិញ អំពីករណីចាក់សោទ្វាមិនអោយ អ្នកជំងឺចេញធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធនិងអ្នកកាសែតកាលពីយប់មិញនេះ ។ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រេចចេញលិខិតបិទ មន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការ មន្ត្រីជំនាញផ្នែកអនុវត្តច្បាប់ បានបញ្ជាក់ប្រាប់ថា មានមនុស្សយ៉ាងណាស់៨នាក់ ត្រូវឃាត់ខ្លួន ដើម្បីសាកសួរពាក់ព័ន្ធករណី បង្ខាំងអ្នកជំងឺ ជម្រិតយកប្រាក់។ប្រភពបានបង្ហើបប្រាប់ swiftnews ថា មនុស្សប្រុសស្រីទាំង៨នាក់ រួមមានលោកស្រី សៀង សុគន្ធ ដែលជាប្រធានមន្ទីរពេទ្យ វ៉ិចតូរៀ និងមនុស្ស៧នាក់ទៀតជាគ្រូពេទ្យ និងបុគ្គលិក។ គូរបញ្ចាក់ឡើងវិញថា ព្រឹកមិញ​នេះ​ លោក​រដ្ឋមន្ដ្រី ម៉​ម ប៊ុ​ន​ហេង បញ្ជា​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ព្រឹក​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ បានចា​ត់​ក្រុមការងារ​អធិការកិច្ច​ក្រសួងសុខាភិបាល ដឹកនាំ​ដោយ​ឯកឧត្តម វិ​ជ្ជ​បណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ និង​ក្រុម​មន្ត្រីជាន់ខ្ពស់ របស់​ក្រសួងសុខាភិបាល ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌទួលគោក និង​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះ​សាកសួរ​ស្រាវជ្រាវ នៅ​​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ដើម្បី​រក​ឲ្យ​ឃើញ​ការ​ពិត ។ នៅ​ទីបំផុត​! ក្រោយ​បញ្ចប់​ការ​ស្រាវជ្រាវ​រឿងអាស្រូវពាក់ព័ន្ធ​ករណី​បង្ខាំង​អ្នកជំងឺ ដើម្បី​ទារប្រាក់ ថ្លៃ​សេវា​ខ្ពស់កប់ពពក ​រួច​មក នៅ​រសៀលថ្ងៃ​ទី​១៤ មក​រា ២០១៩​នេះ លោក​សាស្ដ្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ប្រកាស​បិទ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ក្រោយ​ចាប់បង្ខំ​នារី​ម្នាក់​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រង​គ្រោះ ព្រោះ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់ ។ការ​ប្រកាស​បិទ​មន្ទីរពេទ្យ​ខា​លើ​នេះ បន្ទាប់​ពី​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល កាលពី​ព្រឹក​មិ​ញ បាន​ចាត់​ក្រុមការងារ​ភ្លាម​ៗ ចុះ​ទៅ​ដោះស្រាយ​ករណី​នេះ នៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ព្រោះតែ​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​នេះ មាន​ចេតនា​គេចវេស មិន​ទទួលខុសត្រូវ​ចំពោះ​កំហុស និង​មិន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ ថែមទៀត ​។អស់​រយៈពេល​ជិត​៥​ម៉ោង ដែល​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌទួលគោក និង​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល ចុះ​មក​ស្រាវជ្រាវ នៅ​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ តាម​ការ​បញ្ជា​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉​ម ប៊ុ​ន​ហេង ។ប៉ុន្តែ​ទោះជា​យ៉ាងណា ប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យ​មួយ​នេះ គឺ​លោកស្រី សៀង សុគន្ធ មិន​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​នោះ​ទេ ដោយ​ទុក​ឲ្យ​ស្ត្រី​ជា​បុគ្គលិក​ទទួលភ្ញៀវ​២​នាក់ ជា​អ្នក​ជួប​ក្រុម​មន្ត្រី ដោយ​លោកស្រី សៀង និយាយ​ត្រឹម​ថា ពួក​គេ​អត់​ដឹង​រឿង​អ្វី​ទាំងអស់ ។ដោយសារ​តែ​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ មិន​ព្រម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បែប​នេះ អាជ្ញាធរ​មូលដ្ឋាន បាន​ត្រឹមតែ​ធ្វើ​កំណត់ហេតុ សាកសួរ​បុគ្គលិក​ទទួលភ្ញៀវ​របស់​មន្ទី​រពេទ្យ​ប៉ុណ្ណោះ ។ចំណែកឯ ក្រុម​គ្រូពេទ្យ​របស់​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ត្រូវ​បានក្រុម​សន្តិសុខ​ប្រាប់​ថា ពួក​គេ​គេចខ្លួន​តាម​ទ្វារ​ក្រោយ និង​ទ្វា​ក្រោម​អស់​ទៅ​ហើយ ដោយ​បន្សល់​ទុក​តែ​បុគ្គលិក​នារី​វ័យក្មេង​២​នាក់ ឲ្យ​ទទួលខុសត្រូវ​ជំនួស ។បើ​តាម​មន្ត្រី​ជំនាញ​ប្រចាំ​ខណ្ឌទួលគោកម្នាក់​ បាន​លួច​បង្ហើប​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​នេះ មានរឿង​ច្រើន​លើក​មក​ហើយ រហូត​ក្រសួងសុខាភិបាល​សម្រេច​ឲ្យ​បិទទ្វារម្តង​រួច ​មក​ហើយ ប៉ុន្តែ​មិនដឹងយ៉ាងម៉េច​មន្ទីរពេទ្យ​នេះ​ នៅ​តែ​ដំណើរការ​ដដែល និង​បង្ករឿង​ដដែល​ៗ ធ្វើ​ឲ្យ​មន្ត្រី​ដដែល​ៗ ចុះ​មក​ពិនិត្យ​ស្រាវជ្រាវ​ដដែល​ៗ បែបនេះទេ ​។សូម​ជម្រាប​ជូន​ថា មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ មាន​ទីតាំង​នៅផ្ទះ​លេខ​៦១​អា ផ្លូវ​៥៩២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​គ្រួសារ​អ្នកជំងឺ ប្តឹងសមត្ថកិច្ច និងប្រាប់អ្នកសារព័ត៌មាន​ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩​ម្សិលមិញ បន្ទាប់​ពី​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​នេះ បង្ខាំង​អ្នកជំងឺ ទារប្រាក់​សេវា ២០០០​ដុល្លារ ដែល​គ្រួសារ​អ្នកជំងឺ​យល់​ថា ជា​តម្លៃ​ដែល​មិន​អាច​ទទួលយក​បាន​ ៕