រំភើបជំនួស! អ្នកនាង ឪកសុគន្ធកញ្ញា សប្បាយចិត្តឥតគណនាក្រោយ បង្ហើបថាកំពុងពពោះជាកូន….

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវមង្គលការរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយ លោក អុឹង សុខលី នោះ។ មង្គលការមួយនេះពិតជាបានធ្វើឲ្យល្បីស្ទើរតែពេញហ្វេសប៊ុក មិនត្រឹមតែ ប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មានធំៗនៅក្នុងប្រ ទេ សក៏បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ ​បើ​គិត​មកដល់ពេលនេះ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ពរ​ពោះ​ប្រមាណ​ជា​​បួន​ខែ​ហើយ​ទាំង​សុខភាព​នាង​និង​កូន​ក្នុង​ផ្ទៃ​គឺ​ល្អជា​ធម្មតា​ ​។​ ​បើ​តាម​ការ​បង្ហើប​ពី​ប្រភព​ដែល​ស្និទ្ធ​នឹង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បានឱ្យ​ដឹង​ថា​កូន​ដំបូង​របស់​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​គឺជា​កូនប្រុស​។​ ​ទាំង​នាង​និង​ស្វាមី​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​ពិតជា​រំភើប​ខ្លាំង​ព្រោះ​ពួកគេ​ស្រឡាញ់​និង​ចង់បាន​កូនច្បង​ជា​កូនប្រុស​ដែលពេលនេះសមដូចចិត្តតែម្តង ​។​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​អះអាង​ប្រាប់​ហ្វេ​នៗ​ថា​នាង​ចង់បាន​កូនប្រុស​ច្បង​ព្រោះ​កូនប្រុស​រឹងមាំ​ជាពិសេស​អាច​មើលថែ​ ​ឪពុក​ម្តាយ​ក៏​ដូច​ជា​ប្អូន​ៗ​ផង​ដែរ​ ​។​ ​បើ​តាមបំណង​នាង​ចង់បាន​កូន​ច្រើន​ព្រោះ​គ្រួសារ​របស់​នាង​មិនសូវ​ ​មាន​សមាជិក​ច្រើន​នោះ​ទេ​ ​។​ ​​មានការ​បន្ថែម​ថា​ពេលនេះ​ដែរ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​កាន់តែ​ទទួល​បានការ​ស្រឡាញ់និងថ្នាក់ថ្នម​ពីសំណាក់​ស្វាមី​ទ្វេរ​ដង​ ​ក្រោយពី​នាង​មាន​គ​ក៌​ ​។​ ​ទាំង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ស្វាមី​កំពុង​ទន្ទឹងរង់ចាំ​មើល​មុខ​កូនប្រុស​ដំបូង​របស់​ ​នាង​ថា​តើមាន​មុខមាត់​កាត់ទៅរក​នាង​ឬ​ ​ស្វាមី​ ​។​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និយាយ​បែប​លេងសើច​ថាបើ​អាច​រួច​នាង​ចង់ឱ្យ​កាត់​ដូច​ទាំងពីរ​នាក់​តែម្តង ។ ពេលនេះដែរូបសម្រស់របស់ ឱក សុគន្ធកញ្ញា ធាត់ទ្រុលុកទ្រលន់ប្លែកតាមបែបស្រ្តីកំពុងពរពោះ ​៕​ ​បើ​ទោះបីជា​ពោះ​កាន់តែ​ខ្ទាត​ធំ​ក៏​ពិតមែនតែ​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​នៅតែ​លេចមុខ​នៅក្នុង​កម្មវិធី​នានា​ ​។ ​អ្វី​ដែល​ចាប់អារម្មណ៍​ពិតជា​រំភើប​ខ្លាំង​តែម្តង​ព្រោះ​កូន​ក្នុង​ផ្ទៃ​ដំបូង​របស់​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កូនប្រុស​ដែល​សម​តាមបំណង​ប្រាថ្នា​របស់​នាង​និង​ស្វាមី​តែម្តង​ ​។​ ​