អធឹកអធមណាស់! ទិដ្ឋភាពពិធីហែរជំនួនតារាកំប្លែង ខ្ញុង ក្រោមវត្តមានលោកឧកញ៉ាល្បីៗជាច្រើនរូប….(មានវីដេអូ)

ភ្នំពេញ៖ប្រិយមិត្តជ្រាបច្បាស់រួចហើយថា​ ពិធីមង្គលការ តារាកំប្លែងដ៏ល្បី អ្នកនាងខ្ញុង និងលោក កៃដរ ដែលបានរៀបចំធ្វើឡើងនៅ ផ្លូវលេខ5 ហួសផ្សារព្រែកភ្នៅ ដល់បង្គោលគីឡូម៉ែត្រ លេខ១៥ ភូមិឌួង ក្នុងបុរី បុនជេស។ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល ដោយនារសៀលថ្ងៃទី៧ ខែសីហា នេះ ទីបំផុតតារាកំប្លែងស្រីនាង ស្រេង សុខកាន់ដា ហៅ ខ្ញុង និងលោក កៃដ បានដឹកដៃគ្នាចូលរោងការសិរីមង្គល តាមប្រពៃណីខ្មែរហើយ ក្រោយទន្ទឹងរង់ចាំ អស់រយៈពេលជាច្រើនឆ្នាំ។យើងសង្កេតឃើញថា ការរៀបចំតុបតែងនៃពិធីរៀបមង្គលការរបស់ នាង ខ្ញុង និងលោក កៃដ ពិតជារៀបចំបានយ៉ាងស្រស់ស្អាតប្រណិត និងជា ពិសេសគឺមានវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូន​ ចាស់ទុំទាំងសងខាងផងដែរ។ លើសពីនេះទៅទៀតនោះ ក្នុងថ្ងៃពិសេសនេះផងដែរ ខ្ញុង ក៏ទទួលបានសារ អបអរសាទរ យ៉ាងច្រើនពីប្រិយមិត្តទស្សនិកជននៅលើបណ្តាញសង្គមហ្វេកប៊ុក និងបានជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕រីឯទឹកមុខកូនក្រមុំកូនកម្លោះ ពោរពេញទៅដោយស្នាមញញឹមនិងរំភើបរីករាយបែបនេះទៅហើយ ចុះទម្រាំថ្ងៃពិសេសនៅថ្ងៃស្អែកទៀត ពិតជាមិនរំភើបជំនួសមិនបានតែម្តង។ យ៉ាងណា មិញ ខាងក្រោមនេះ គឺជាពិធី ហែរជំនួន កូនកំលោះក្រមុំ នៅថ្ងៃនេះពិតជាអធឹកធមនិងវត្តមាន តារា កំប្លែងល្បីៗ ក៌ដូចជា មិត្តអ្នកសិល្បះជាច្រើន ផងដែល ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ 

ផ្សាយផ្ទាល់៖ ទិដ្ឋភាពពិធីហែរជំនូនមង្គលការតារាកំប្លែង ខ្ញុង នៅព្រឹកនេះ

Posted by Tnaot on Wednesday, August 7, 2019