រំភើបជំនួស! ទស្សនាទិដ្ឋភាពពិធីសូត្រមន្ត នៃមង្គលការរបស់អ្នកនាង ខ្ញុង ពិតជាអធឹកអធមណាស់…(មានវីដេអូ)

ភ្នំពេញ៖ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ថ្ងៃនេះជាថ្ងៃមង្គលរបស់តារាកំប្លែងស្រី ខ្ញុង នេះ បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ Win Samangka & Salon បានធ្វើការ Live វីដែអូក្នុងកម្មវិធីសូត្រមន្ត​ ពិធីមង្គលការ តារាកំប្លែងដ៏ល្បី អ្នកនាងខ្ញុង និងលោក កៃដរ ដែលបានរៀបចំធ្វើឡើងនៅ ផ្លូវលេខ5 ហួសផ្សារព្រែកភ្នៅ ដល់បង្គោលគីឡូម៉ែត្រ លេខ១៥ ភូមិឌួង ក្នុងបុរី បុនជេស។ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល ដោយនារសៀលថ្ងៃទី៧ ខែសីហា នេះ ទីបំផុតតារាកំប្លែងស្រីនាង ស្រេង សុខកាន់ដា ហៅ ខ្ញុង និងលោក កៃដ បានដឹកដៃគ្នាចូលរោងការសិរីមង្គល តាមប្រពៃណីខ្មែរហើយ ក្រោយទន្ទឹងរង់ចាំ អស់រយៈពេលជាច្រើនឆ្នាំ។យើងសង្កេតឃើញថា ការរៀបចំតុបតែងនៃពិធីរៀបមង្គលការរបស់ នាង ខ្ញុង និងលោក កៃដ ពិតជារៀបចំបានយ៉ាងស្រស់ស្អាតប្រណិត និងជា ពិសេសគឺមានវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូន​ ចាស់ទុំទាំងសងខាងផងដែរ។ លើសពីនេះទៅទៀតនោះ ក្នុងថ្ងៃពិសេសនេះផងដែរ ខ្ញុង ក៏ទទួលបានសារអបអរសាទរ យ៉ាងច្រើនពីប្រិយមិត្តទស្សនិកជននៅលើបណ្តាញសង្គមហ្វេកប៊ុក និងបានជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕រីឯទឹកមុខកូនក្រមុំកូនកម្លោះ ពោរពេញទៅដោយស្នាមញញឹមនិងរំភើបរីករាយបែបនេះទៅហើយ ចុះទម្រាំថ្ងៃពិសេសនៅថ្ងៃស្អែកទៀត ពិតជាមិនរំភើបជំនួសមិនបានតែម្តង។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

វិធីក្រុងពាលី ការអូនខ្ញុង ចាប់ផ្តេីម

Posted by N-K-ជាទឹកអនាម័យសម្រាប់ស្រ្តី on Wednesday, August 7, 2019