ក្តៅៗ! ក្រោយកែសម្ភស្សរួច ចាន់ឡា ពិតជាស្រស់ស្អាតខ្លំាងនិងប្លែក មើលសឹងតែមិនស្គាល់…(មានវីដេអូ)

ភ្នំពេញ៖ បេក្ខនារី​កម្មវិធី X-Factor Cambodia ម្នាក់​ឈ្មោះ “ចាន់​ឡា” បាន​ធ្វើ​ឲ្យ​ទស្សនិកជន រំជើបរំជួល​នៅ​លើ​បណ្ដាញ​សង្គម​ក្រោយ​បាន​ឃើញ ការប្រឡងរបស់នាងក្នុង វគ្គ Bootcam កាល​ពី​ចុង​សប្ដាហ៍​មុន ចំណុច​ដែល​ធ្វើ​ឲ្យ​មាន​ការ​ដក់​ចិត្ត ពី​ការ​សម្ដែង ឬ​ក៏​ច្រៀង​ក្នុង​ការ​ប្រកួត​ប្រជែង​កម្មវិធី​ខាង​លើ​របស់ “ចាន់​ឡា” គឺ​ដោយ​សារ​ ការ​តុប​តែង​ខ្លួន​របស់​នាង ជីវភាព ជាពិសេសចំណុចដែលមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកមួយចំនួនលើកឡើងពីនាងត្រូវបានគេរើសអើងក្នុងក្រុម រហូតដល់មានសប្បុរសជន និងម្ចាស់ហាងជាច្រើន បានប្រកាសស្វែងរក និងផ្តល់សេវាលើការតុបតែងខ្លួនឲ្យ រហូតដល់ចប់ការប្រឡងកម្មវិធីលំដាប់ពិភព លោកមួយនេះ។ដោយឡែកមុននេះបន្តិច ក្លីនិចឯកជនកែសម្ជស្សមួយ បានផ្តល់សេវាខាងថែរក្សាសម្ជស្សដល់បេក្ខនារីចាន់ឡា ដោយធ្វើការម៉ាស្សាមុខ ចាក់ច្រមុះ ចាក់ចង្កា ផ្លុំចិញ្ចើម ដើម្បីបន្ថែមភាពស្រស់ស្អាត ដោយមិនគិតថ្លៃនោះទេ។  ចំពោះ​មូលហេតុ​ដែល​បានឆក់​យក​អារម្មណ៍​ទស្សនិកជន​ជាច្រើន​រាប់​លាន​នាក់​នេះ​ អោយមានក្តី​អាណិត​អាសូរ​ និង​មាន​ចិត្ត​ស្រឡាញ់​ចំពោះ​ប្អូនស្រី​នោះ​ ក្រោយ​ ពី​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក្នុងនោះផងដែលបើគិតត្រឹមមកដល់ពេលនេះ មានមហាជនជាច្រើនប្រកាសស្វែងរកប្អូនស្រី ដើម្បីជួយឧបត្ថម ជាឡេលាបខ្លួន ក៌ដូចជាថវិការ សំលៀកបំបាក់ និងថវិការជាច្រើន ។ យ៉ាងណាមិញក្រោយកែសម្ភស្សរួចពិតជាប្លែកណាស់សូមទស្សនាវីដេអូខាងក្រោម៖