ខប់ៗណាស់! ទើបបើកហាងមិនទាន់បានប៉ុន្មានផងឥឡូវនេះអន្ទិត កក្កដា ទិញផ្ទះវីឡាប៉ុនណាប៉ុនណីដែលបានមកពី….

ភ្នំពេញ៖ ប្រិយមិត្ជាច្រើន ក៌ដូចជាមហាជន ជាច្រើនពិតជាជ្រាបច្បាស់ រួចហើយអំពីរឿងរ៉ាវអន្ទិតកក្កដា កាលពីថ្មីៗកន្លងទៅនេះ សូមរំលឹកឡើងវិញដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លង ទៅ អតីតព្រះតេជគុណ កក្កដា សុភ័ណ្ឌ ក៏ធ្លាប់បានធ្វើឱ្យមានភាពឆ្គាំឆ្គងធម៌វិន័យរបស់ព្រះពុទ្ធសាសនាផងដែរ។ ពេលនោះលោកគបានធ្វើកិច្ចសន្យាជាមួយព្រះចៅអធិការវត្តថា លែងធ្វើឱ្យមានកំហុសឆ្គង ហើយបើមានកំហុសឆ្គងទៀត ព្រះអង្គនឹងព្រះមន្ត្រីសង្ឃធ្វើទៅតាមផ្លូវច្បាប់ និងច្បាប់របស់ព្រះពុទ្ធសាសនា៕រីឯកន្លងទៅនេះទៀតបានប្រព្រឹត្ត ខុសវិន័យសង្ឃ ចុងក្រោយ អន្ទិតត្រូវបានសឹកជាស្ថាបរ បន្ទាប់ពីលាចាកសិក្ខាបទ ឃើញថាលោកបានចាប់អាជីព ជាអ្នកលក់ខោអាវតាមអនឡាន តាមរយៈបណ្តាញសង្គមហ្វេសបុក ហើយក៏នៅតែបន្តនៅតែធ្វើការងារសប្បុរសធម៌ដដែល ដោយដកប្រាក់ចំនេញពីការលក់របស់លោកមកធ្វើវា នេះបើតាមការប្រកាសតាមគណនេយ្យហ្វេសបុករបស់លោកកាលពីពេលកន្លងមក។ ដោយឡែកថ្មីៗមុននេះបន្តិច លោកបានបំពេញក្តីស្រមៃខ្លួនឯងមួយទៀតហើយ ដោយបានទិញផ្ទះបង់រំលួសសំរាប់ខ្លួនឯងក៏ដូចជាគ្រួសារ ដោយកំលាំងញើសឈាមផ្ទាល់ នេះបើតាមគណនេយ្យហ្វេសបុករបស់លោកបានបង្ហោះរូបផ្ទះដល់ស្រស់ស្អាត និងភ្ចាប់ជាមួយCaptionយ៉ាងដូច្នេះថា៖ “ខំបង់មកច្រើនថ្ងៃហើយ ពេលនេះបាននៅហើយ ផ្ទះថ្មីវាជាអ្វីដែលខ្ញុំចង់ធ្វើបំផុតអោយទៅម៉ាក់នឹងប៉ាខ្ញុំ ពេលនេះធ្វើបានហើយ ទោះវាក្រានតែជាផ្ទះបង់រំលោះតែវាក៏សាប្បាយចិត្ដអរគុណខ្លួនអែង” ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ