ដោយក្តីអាណិតអាសូរជាពន់ពេក សម្តេច​កិត្តិព្រឹទ្ធ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បានឧបត្ថម្ភដល់គ្រួសារ យោធិនទាំង​២រូបដែលបាត់បង់ជីវិតនោះជាថវិកាចំនួន….

ប្រិយមិត្តជ្រាបច្បាស់រួចហើយចំពោះរឿងរ៉ាវ ចំពោះយោធិ ២រូបដែលជិះម៉ូតូរួចកាត់ស្ពានមួយកន្លែង បណ្តាលអោយបណ្តាលស្ពាន ធ្លាក់ទៅទំាងមនុស្ស តាមទឹកបណ្តាលអោយបាត់បង់ជីវិតនោះ យ៉ាងណាមិញ យោងតាមរយៈ​គេ ហទំព័រ​ហ្វេសប៊ុក​ជា​ផ្លូវការ​របស់​កាកបាទក្រហម​កម្ពុជា​ បានឲ្យដឹងថា​៖​ កក្រក៖​ ដើម្បីចូលរួមរំលែកមរណទុក្ខ​និងជួយដល់ជីវភាពក្រុមគ្រួសារ​មន្ត្រីយោធា២នាក់​ ដែល​បានបាត់បង់ជីវិតដោយឧបទ្ទវហេតុបាក់ស្ពាននៅត្រង់ចំណុចផ្លូវ១០១ ស្ពានអូរមា ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នោះនៅថ្ងៃអាទិត្យ​១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩​ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យក្រុមការងារ​ ដឹកនាំដោយ ឯកឧត្តម​ កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋាន​ នៃកាកបាទក្រហមកម្ពុជា​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ ព្រម ទាំងនាំយកគ្រឿងឧបភោគ-បរិភោគ​ និងថវិកាចំនួន​ ១០លានរៀល​ ទៅចូលរួមបុណ្យស ពជនរងគ្រោះនី មួយៗ​ដែលបាន​ដឹកបញ្ជូនទៅធ្វេីបុណ្យតាមប្រពៃណីនៅតាមស្រុកកំណេីត​រៀងៗខ្លួន​ នៅស្រុកអង្គរជ័យ​ និងស្រុកកំពង់ត្រាច​ ខេត្តកំពត។ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និង សហការីទាំងអស់​ នៃកាកបាទក្រហមកម្ពុជា​ សូមសម្តែងនូវការសោកស្តាយ​ ចំពោះឧបទ្ទវហេតុ​ ដែលជារឿងឈឺចា ប់របស់ក្រុមគ្រួសារនៃស ព​ ដែលបាន​បាត់បង់ជីវិតកូន​ប្រុសជាទីស្រឡាញ់​ ប្រកបដោយកតញ្ញុ តាធម៌ចំពោះឪពុកម្តាយនិងជាការបាត់បង់វីរៈយុទ្ធជនកម្ពុជាចំនួន២រូប ជាទីស្រឡាញ់​ ប្រកបដោយព្រហ្មវិហារធម៌ មានអត្តចរិតស្លូត បូត សុភាពរាបសារ ស្មោះត្រង់ បានលះបង់ពេលវេលា កម្លាំងកាយ ស្ម័គ្រចិត្តបម្រើកងទ័ព លះបង់សេចក្តីសុខផ្ទា ល់ខ្លួន ដើម្បីបុព្វហេតុការពារ ប្រទេសជាតិ និងប្រជាជនកម្ពុជា។កាកបាទក្រហមកម្ពុជា​ សូមឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធ វីរៈយុទ្ធជនទាំង២រូប បានចាប់កំណើតក្នុងសុគតិភព ​កុំបីឃ្លៀងឃ្លាតឡេីយ​។