រំភើបជំនួស! ដោយក្តីអាណិតអាសូរចំពោះ តួល្ខោន បាត់ម៉ូតូមុនសំដែងនោះ ឧកញ៉ា ទៀ វិចិត្រ ព្រមទំាងបងស្រី បានឧបត្ថមថវិការចំនួន….!

ភ្នំពេញ ៖សូមរំលឹកោឡើងវិញ នៅម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ​ក្នុង​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ ជី​ម សុធា​រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាសិល្បករ​ល្ខោន​​បាសាក់​ មាន​ស្រុក​កំណើត​នៅ ភូមិ​ស្វាយ​អាត់​លើ ឃុំព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បានរៀបរាប់ថា ពួក​គាត់​បាន​​សម្តែង​ល្ខោនបាសាក់​នៅ​ភូមិ​ឃុំកើតហេតុខាងលើ​អស់​រយៈពេល​មួ​យស​ប្តា​ហ៍​មក​ហើយ ​ហើយការ​​សម្តែងនេះ ​ដើម្បី​រៃ​អង្គាស​ថវិកា​ និង​ប្រាក់​ឧបត្ថម្ភ​យក​ទៅ​ផ្គត់ផ្គង់​ដល់​ក្រុម​ល្ខោន​ដែល​ខ្វះខាត។ ហើយរឿងដែលត្រូវ​​សម្តែង​​នៅ​យប់​កើតហេតុនេះ​គឺ ​«រឿង​សូ​រិ​យា​អស្ដង្គត» ដែល​ជន​រង​គ្រោះសម្តែង​ជា​តួឯក​ទៀត​ផង។ ចំណែកម៉ូតូ​ដែលត្រូវ​ជនសង្ស័យ​លួចយកទៅបាត់​​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1CZ-8857 ដែលទុកនៅមុខរោងល្ខោន ត្រូវបានចោរលួចយកទៅបាត់បង្ក​ការ​ភ្ញាក់ផ្អើល និង​ផ្អាក​ការ​​ សម្តែង​​ភ្លាម​ៗ​​តែម្តងប្រញាប់ដើររកម៉ូតូគ្រប់ទីកន្លែង តែរកមិនឃើញក៏មកប្តឹងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវតែម្តង៕ ក្រោយការប្រកាសរកតួ​ឯកល្ខោនដែលត្រូវចោរលួចយកម៉ូតូទៅបាត់ របស់លោក សុវណ្ណរិទ្ធី រួចមក ដោយក្តីអាណិតអាសូរ ចំពោះតួ​ឯកល្ខោនរងគ្រោះខាងលើ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភទឹកប្រាក់ចំនួន ១លានរៀល , អ្នកនាង Nana Nunanit ម្ចាស់សាប៊ូកក់សក់សារ៉ាន់ បានឧបត្ថម្ភទឹកប្រាក់ ចំនួន៤០ម៉ឺនរៀល និងលោកវរ សេនីយ៍​ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឧបត្ថម្ភទឹកប្រាក់ចំនួន២០ម៉ឺនរៀលផង ជូនដល់បងប្រុសឈ្មោះ ជី​ម សុធា​រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាសិល្បករ​ល្ខោន​​បាសាក់​ មាន​ស្រុក​កំណើត​នៅ ភូមិ​ស្វាយ​អាត់​លើ ឃុំព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវចោរលួចម៉ូតូបាត់នៅមុខរោងល្ខោន ខណៈដែលគាត់កំពុងផាត់មុខលាបម្សៅ ដើម្បីរៀបចំឡើង​សម្តែង តែបែរជាត្រូវឆាចោលមិនបានសម្តែង ដោយសារតែលោកចោរលួចម៉ូតូរបស់គាត់ តាមរយៈលោក សុវណ្ណរិទ្ធី ។ TVFB