ប្លែកណាស់! ម្នាក់ៗឆ្ងល់គ្រប់គ្នាថា ម្ចាស់ឡានបើកលឿនដូចហោះ ទៅបុករថយន្ត CAMRY និងខ្ទេចរថយន្តព្រូសមួយទំាងមូលតែម្ចាស់អត់មានគ្រោះថ្នាក់អីតិចសោះ សង្ស័យតែមាន….!

ភ្នំពេញ)៖នៅវេលាម៉ោងជាង១យប់ រំលងអាធ្រាត្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន២ករណី គឺ១៖ បើករថយន្តលឿនបំពានភ្លើងស្តុប ទៅបុកជាមួយរថយន្តCAMRY និង២៖ បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករះផ្ទះប្រជាពលរដ្ឋ។ករណីទី១៖ បុរសម្នាក់បើករថយន្តលឿនបំពានភ្លើងស្តុប ទៅបុករថយន្តCAMRY រួចជ្រុលឡើងឃឿនបុកបង្កាន់ដៃដែក និងស្លាកសញ្ញាលេខផ្លូវ បណ្ដាលឲ្យបាក់រងការខូចខាតយ៉ាងដំណំ តែសំណាងមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើង ភ្លាមៗនោះគេឃើញភាគីខាងរថយន្ត PRIUS បានចុះពីរថយន្តនាំគ្នីគ្នារត់គេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បី ចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ។ករណីទី២៖ បុរសម្នាក់បើករថយន្ត PRIUS លឿនដូចហោះ ជ្រុលទៅបុករះផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរថយន្តដាច់កង់ រងការខូចខាតខ្ទេចយ៉ាងដំណំ តែសំណាងល្អហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖៣០នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ជិតស្តុបវិទ្យាល័យឥន្ទ្រទេវី សង្កាត់ភ្នំពេញថ្មី ណ្ឌសែនសុខ រាជធានីភ្នំពេញ។