លោក ឈិន ឡុង (ឈ្មោះពិត ជេកគី ចាន់ Jackie Chan, ឈ្មោះកំណើតដើម Chan Kong-sang, 陳港生) SBS, MBE[១]គឺជាតារាភាពយន្តហុងកុង, action choreographer, តារាកំប្លែង, អ្នកដឹកនាំភាពយន្ត, ផលិករភាពយន្ត, អ្នកគុននិយម, អ្នកសរសេរសាច់រឿង, សហគ្រិត, តារាចម្រៀង, និង តួជំនួស ។ នៅក្នុងភាពយន្តរបស់គាត់ គាត់ល្បីតាមរយៈក្បាច់ប្រដាល់ហក់លោត លាយកំប្លែង ប្រើអា វុធដែលគេមិនគិតដល់ និង សំដែងដោយខ្លួនឯង។ គាត់ជាតួសំដែងម្នាក់ក្នុងចំណោមតួសំដែងដ៏តិចតួចផ្សេងទៀត ដែលសំដែងភាពយន្តដោយមិនប្រើតួជំនួសក្នុងឈុតគ្រោះថ្នាក់។ លោក ឈិន ឡុង ដើរតួកុន តាំងពីទស្សវត្សឆ្នាំ ១៩៦០ ហើយបានសំ ដែងភាពយន្តជាង ១៥០ រឿង ។ យ៉ាងណាមិញកាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងដោយ សារ តែតាម រយៈ គណនីហ្វេសប៊ុកឈ្មោះ Heng Ratana បានបង្ហាញពីអនុស្សាវរីយ៍ដែលកំពូលក្បាច់គុន
កុងហ្វូចិន លោក Jackie Chan ហៅលោក ឈិន ឡុង បានមកដល់ប្រទេសកម្ពុជា និងបានថតរូបជុំគ្នាជាមួយមន្ត្រីសុីម៉ាក់។ ក្នុងនោះដែរ ម្ចាស់គណនីខាងលើនេះ បានមានការលេីកឡេីងថា៖«មន្ត្រីសុីម៉ាក់ ពួកគាត់លេីក ឡេីងថា មិនមែនចង់ថតប៉ុន្មានទេ តែតួកុនដ៏សែនល្បីល្បាញលេីពិភពលោកគឺលោកឈិន ឡុង សុំថតជាមួយ ហេីយ បេីមិនឱយថតក៏ដូចជាមិនសម! បេីលោក ឈិន ឡុង ខំមកពីហុងកុងនិងអញ្ជេីញទស្សនកិច្ចសកម្មភាពសុីម៉ាក់ ទោះបីជាកំពុងមានភ្លៀងធ្លាក់ខ្លាំងក៏ដោយផងនោះ! (ចេះតែនិយាយហ្មង មេីលមុខទៅដឹងហេីយ អ្នកណាសុំអ្នកណាថត)! (រូបថតពីកាលអេីយកាលនោះណា នៅប៉ៃលិន)»។