កាន់តែងសង្វេក! ទិដ្ឋភាពលោកនាយក កូនសិស្សមិត្តភក្តិ អុជធូបនិងមើលមុខជាលើកចុងក្រោយ បន្ទាប់ពីឡានបុកប៉ើងរួច….(មានវីដេអូ)

សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីបង្កអោយមានការភ្ញាក់ផ្អើលមួយបានកើតឡើងត្រង់ចំនុច ផ្លូវជាតិលេខ៧ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក(មុខស្នងការដ្ឋានចាស់) រវាងរថយន្ត និងម៉ូត ដែលបណ្តាលធ្វើឲ្យយុវតីម្នាក់ជាអ្នកបើកបរម៉ូតូ មុខរបបជាសិស្សសាលា បានបាត់បង់ជីវិតពេល

បញ្ជូនដល់មន្ទីរពេទ្យ ឯជនបង្កជាអ្នកបើកបររថយន្តបានគេចខ្លួន បាត់ស្រមោលតែម្ដង។ ក្នុងនោះរថយន្តម៉ាក់ Rang និងអ្នកបើរថយន្តនេះជាអ្នកបង្ក ក្នុងនោះផងដែល ហ្វេសប៊ុកឈ្មោះ Ñïï Łãy ដែលត្រូវជាមិត្ដភក្ដិយុវតីរងគ្រោះ បានបញ្ចេញសារក្តុកក្តួល និងសោកស្តាយជាពន់ពេក ដោយបានបញ្ចាក់ថា សង្គម ហ្វេសប៊ុក ដោយមានខ្លឹមសារថា៖”ប្អូនស្រីហាមិចប្អូនទៅចោលចែចឹងឆាប់ងើបមក សុំអង្វរកុំគេងយូពេកណា វាលឿនពេកហើយ មិចក៏ អាយុខ្លីម្លេះ ប្អូនស្រីញុមគួរអោយស្រលាញ់ណាស់ នឹកពេលវេលាដែរធ្លាប់ដើលេងជាមួយគ្នា នឹកគ្រប់គ្រាដែរធ្លាប់វៃគ្នា ឈ្លោះប្រកែកគ្នា តែនៅតែស្រលាញ់គ្នារហូត ចែខ្លោចចិត្តយ៉ាងខ្លាំងចែនៅតែស្រលាញ់ប្អូននឹកប្អូន មិនអាច បំភ្លេចបានទេ មានជាតិក្រោកុំអោយដូចជាតិនឹងអី កើតជាតិណាៗសុំអោយកើតមកក្លាយជាប្អូននឹងគ្នាទៀត ស្រលាញ់ខ្លាំងណាស់ប្អូនស្រី Mā Kā Gää”។ដោយឡែកយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក វិទ្យាល័យ ហ៊ុន សែន ពញាក្រែក បានបង្ហោះវីដេអូ ចំពោះទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់ប្អូនស្រីជាជនរងគ្រោះខាងលើ ដោយមានការអញ្ចើញចូលរួមពីសំណាក់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ហើយលោកក៏បានសរសេរប្រាប់ឱ្យ ដឹងថា៖“លោកនាយក នាយករង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក មានសេចក្ដីក្រៀមក្រំជាទីបំផុតចំពោះមរណៈភាពរបស់សិស្សឈ្មោះ ប៉ន សំអាត ភេទស្រីជាសិស្សថ្នាក់ទី៩”B”នៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក កាលពីវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដោយគ្រោះថ្នាក់ចរាចរណ៍។ សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់សិស្សឈ្មោះ ប៉ន សំអាត បានទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

លោកនាយក នាយករង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក មានសេចក្ដីក្រៀមក្រំជាទីបំផុតចំពោះមរណៈភាពរបស់សិស្សឈ្មោះ ប៉ន សំអាត ភេទស្រីជាសិស្សថ្នាក់ទី៩" B"នៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក កាលពីវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដោយគ្រោះថ្នាក់ចរាចរណ៍ ។ សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់សិស្សឈ្មោះ ប៉ន សំអាត បានទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Posted by វិទ្យាល័យហ៊ុនសែនពញាក្រែក on Tuesday, July 16, 2019