ពុទ្ធោ! ក្រុមចោរ១ក្រុមដេញ ប្លន់ម៉ូតូសង់០១៩ទំាងយប់ឡើងផ្អើល អត់មានញញើតអីម៉ាតិច….(មានវីដេអូស្តែងៗ)

ភ្នំពេញ៖ តាមបណ្ដោយផ្លូវលេខ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ នាវេលាម៉ោង២យប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០១៩ ។មានករណីមួយបង្កអោយមានការភ្ញាក់ផ្អើលជាខ្លំាងដោយសារតែ ជនសង្ស័យមួយក្រុមជិះម៉ូតូ៥គ្រឿង ដេញតាមជនរងគ្រោះ ហើយធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រឹមសេ១២៥ពីជនរងគ្រោះបានសម្រេច តែដោយ ពេលនោះជនរងគ្រោះ បានព្យាយាមរត់ដកយកសោរម៉ូតូរបស់គេទាន់ ហើយគេក៏រត់គេចចេញ ធ្វើអោយម៉ូតូរបស់គេនោះមិនអាចដេឆេះឡើយ តែបក្ខពួកក្រុមជនសង្ស័យនោះ នៅតែលើកយកម៉ូតូរបស់ជនរងគ្រោះ ហើយខំជិះរុញគេចតែមានប្រជាពលរដ្ឋក៏ដូចជាអ្នកបើករថយន្តលុច្សស៊ីសមួយគ្រឿងឃើញ ហេតុការណ៏នេះក៏បើករថយន្ដដេញតាមជនសង្ស័យនោះពីក្រោយរហូត ហើយគាត់ស្រែកពេញផ្លូវធ្វើឲ្យជនសង្ស័យនោះភ័យក៏ដួលម៉ូតូរត់គេចខ្លួនបាត់ទីតាំងកន្លែងកើតហេតុ តាមបុរសដែលបើករថយន្ដ បានបន្តថា៖ គាត់ដេញតាមក្រុមជនសង្ស័យខាងលើក៏បានអះអាងថាពួកនេះ បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីជនរងគ្រោះ ឃើញបែបនេះគាត់ក៏បានបើករថយន្ត ដេញតាមពីក្រោយរហូតតែម្តង។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

ដូចជាអាណាធិបតេយ្យពេកហើយ !!!! ជនសង្ស័យមួយក្រុមជិះម៉ូតូ៥គ្រឿង

(វីដេអូ) ដូចជាអាណាធិបតេយ្យពេកហើយ !!!! ជនសង្ស័យមួយក្រុមជិះម៉ូតូ៥គ្រឿង ដេញតាមជនរងគ្រោះ ហើយ ធ្វើសកម្មភាព ធាក់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រឹមសេ១២៥ ពីជនរងគ្រោះបានសម្រេច តែដោយ ពេល នោះជនរងគ្រោះ បានព្យាយាមរត់ ដកយក សោរ ម៉ូតូរបស់គេទាន់ ហើយគេក៏រត់គេចចេញ ធ្វើអោយម៉ូតូរបស់គេនោះមិនអាចដេឆេះឡើយ តែបក្ខពួកក្រុមជនសង្ស័យនោះ នៅតែលើកយកម៉ូតូរបស់ជនរងគ្រោះ ហើយខំជិះរុញគេច តែមានប្រជាពលរដ្ឋក៏ដូចជាអ្នកបើករថយន្តលុច្សស៊ីសមួយគ្រឿងឃើញ ហេតុការណ៏នេះ ក៏ បើក រថយន្ដដេញតាមជនសង្ស័យនោះពីក្រោយរហូត ហើយគាត់ស្រែកពេញផ្លូវ ធ្វើឲ្យជនសង្ស័យនោះភ័យក៏ដួលម៉ូតូរត់គេចខ្លួនបាត់ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ នាវេលាម៉ោង ២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០១៩ ។ បុរសដែលបើករថយន្ដដេញតាមក្រុមជនសង្ស័យខាងលើក៏បានអះអាងថាពួកនេះ បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីជនរងគ្រោះ ឃើញបែបនេះគាត់ក៏បានបើករថយន្ត ដេញតាមពីក្រោយរហូតតែម្តង ។ ( ព័ត៌មានបឋម )

Posted by Sovann rithkin on Tuesday, July 16, 2019