រំភើបជំនួស! ដោយក្តីអាណិតអាសូរចំពោះអ៊ុំប្រុស ពិការភ្នែកនៅឡធ្យូងនោះ ឧកញ៉ា ទៀ វិចិត្រ បានឧបត្ថមជាទឹកប្រាក់ចំនួន….

កាលពីថ្មីៗនេះ មានការសែលតៗគ្នាជាច្រើនអុះពីអ៊ុំប្រុស ម្នាក់រស់នៅយ៉ាងកំសត់ វេទនា ជាមួយភរិយាដែលមានជំងឺរ៉ាំរ៉ៃ និងកូនប្រុសម្នាក់ដែលមានសតិមិនគ្រប់ ដោយលោកពូធ្វើការនៅក្នុងឡធ្យូង ដើម្បីបានប្រាប់បន្តិចបន្តួច យកទៅព្យាបាល និងមើលថែកូនប្រុសនោះ។​ក្នុងនោះផងដែរមហាជនជាច្រើន មានក្តីអាណិតអាសូរចំពោះអ៊ុំប្រុសរូបនោះ ព្រោះពិការហើយថែមទំាងមានបន្ទុកច្រើនទៀតផង ។ សូមរំលឹកឡើងវិញបន្តិចថា ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ជារើយៗលោកតែងតែជួយសង្គមជាពិសេសនោះគឺបងប្អូនក្រក្សត់ ជនពិការ និងចាស់ជរាជាដើមផងនោះ យ៉ាងណាមិញ កាលពីម្សិលមិញនេះដោយក្តីអាណីតអាសូរជាពន់ពេក លោក ឧកញ៉ា បានជួយឧបត្ថមជាថវិការជូនចំពោះអ៊ុំប្រុសនោះដោយបានបញ្ចាក់ថា ៖ លោក ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវបានឧបត្ថម្ភថវិកាចំនួន ៨០០,០០០៛(បែតសិបមុឺនរៀល) ជូនចំពោះគ្រួសារក្រី ក្រមួយគ្រួសារដែលមានប្តីពិការភ្នែកទាំងសងខាង មានឈ្មោះ កែវ ណាង អាយុ៥៣ឆ្នាំ មានប្រពន្ធ ឈ្មោះ វៀង ហឿន អាយុ៥៥ឆ្នាំ នឹងមានកូនប្រុសចិញ្ចឹមម្នាក់ អត់ចេះនិយាយនឹងមានសតិមិនល្អ រស់នៅភូមិអូកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្រោយទទួលបានជំនួយនេះគ្រួសារក្រីក្រកំពុងជួបការលំបាក ក៏បានសុំថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោក ឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវព្រមទាំងគ្រួសារ និងប្រសិទ្ធិពរជួបប្រទះនៅពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំឲ្យឃ្លៀងឃ្លាតឡើយ” ៕