អស់ទាស់ម្មង! ផ្ទុះគូរស្នេហ៍វ័យចំណាស់ក្រាបផ្ទឹមសែនដូនតាផ្អើលញាតិភូមិ ចុងក្រោយទើបដឹងថា…(មានរូបច្រើន)

ភ្នំពេញ ៖ប្រិយមិត្តជ្រាបច្បាស់រួចហើយថា និស្ស័យតែងតែកើតឡើងរវាងមនុស្សម្នាក់ៗបង្កអោយមានគូរគាប់ យ៉ាងណាមិញចំពោះស្នេហាក៌ដូចគ្នា សេចក្តីសុខពិតកើតឡើងមិនអាស្រ័យលើអាយុ ច្រើនឬតិចនោះទេ សំខាន់ចិត្ត និងបេះដូងមនុស្សម្ាក់ដែលអាចអត់អោនអាធ្យាស្រ័យអោយគ្នា តួយ៉ាង គូស្នេហ៍ជ្រេវ័យមួយគូរកំពុងតែផ្ទុះ

ការចាប់អារម្មណ៍ និងស្ងើចសរសើរយ៉ាងខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ស្របពេលដែលកូនក្រមុំ កូនកំលោះក្រាបផ្ទឹមមុខចាស់ទុំជូនដូនតា ដើម្បីចាប់ដៃសាងគ្រួសារសុភមង្គល បង្កភាពផ្អែមល្ហែមក្នុងពីធី ដែលក្មេងៗសឹងតែមិនអាចធ្វើបានដូច។ប្រភពពីម្ចាស់គណនី Summer The Trip ដែលបានបង្ហោះរូបភាពគូស្នេហ៍វ័យចំណាស់ច្បាស់គូរពីអតីតខាងលើក៏បានភ្ជាប់សំណេរបែបនេះថា «គូព្រេងមិនព្រាត់ ស្នេហ៍វ័យចំណាស់ ក្មេងៗមិន បានស្មើទេ សុំទោសម្ចាស់រូបទុកជាមុនផង ព្រោះឃើញមានក្តីសុខពេកបានចង់បង្ហោះ»។ ស្រាប់តែរំពេចនោះ ក៏មានបណ្ដាអ្នកលេងសង្គមជាច្រើន បានចូលខមិនផ្ដល់លើកឡើងដោយបញ្ជាក់ថា នេះគ្រាន់តែជាការរៀបការបង្គ្រប់កិច្ច ក្នុងពិធីឡើងផ្ទះថ្មីរបស់ពួកគាត់តែប៉ុណ្ណោះ ខណៈក៏មានការជូនពរជ័យចំពោះអ្នកទាំងពីរនេះ
ជាហូរហែផងដែរ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ