ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី នៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ជនសង្ស័យម្នាក់ ករណីច្រានជនរងគ្រោះឲ្យដួលរួចយកម៉ូតូតាមដំណើររឿង ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះឈ្មោះ ឈួរ គីមហៀក បានជិះម៉ូតូម្នាក់ឯង០១គ្រឿងម៉ាកហុងដាប៊ីច ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HQ 8977 ចេញពីទិញម្ហូបនៅផ្សារស្ទឹងមានជ័យចាស់ ដើម្បីត្រឡប់ទៅផ្ទះនៅភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ហើយនៅពេលធ្វើដំណើរមកដល់ចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ (ចំណុចកើតហេតុ) ស្រាប់តែជនសង្ស័យម្នាក់ឈ្មោះ លី ហុង ដែលឈរនៅចិញ្ចើមផ្លូវបានទៅចូលចាប់រុញច្រានម៉ូតូរបស់ជនរងគ្រោះឈ្មោះ ឈួរ គីមហៀង ដួលទៅលើផ្លូវបណ្តាលឲ្យជនរងគ្រោះឈ្មោះ ឈួរ គីមហៀក មានរបួសដាច់រលាត់ស្បែកជង្គង់ខាងឆ្វេង និង ចង្អុលដៃខាងឆ្វេង ខណៈនោះជនង្ស័យឈ្មោះ លី ហុង បានលើកម៉ូតូរបស់ជនរងគ្រោះបំរុងលើកជិះគេចខ្លួន តែជនរងគ្រោះឈ្មោះ ឈួរ គីមហៀង
ស្រែកឆោរឡោឡើង ទន្ទឹមនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានមកដល់ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ លី ហុង យមកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចំណែកជនរងគ្រោះឈ្មោះ ឈួរ គីមហៀក ក៏បានមកដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមច្បាប់តែម្តង ។បច្ចុប្បន្ន ជនសង្ស័យឈ្មោះ លី ហុង បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕ជនសង្ស័យឈ្មោះ លី ហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ។ ជនរងគ្រោះឈ្មោះ ឈួរ គីមហៀក ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៧អឺ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស ។ វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីច ពណ៌ផ្កាឈូកលាយស សេរី២០១៩ លេខតួ ៩០១៤៣៤១, លេខម៉ាស៊ីន៩០១៤៥៣១ ពាក់ស្លាកលេខ ភ្នំពេញ 1HQ 8977 (បានប្រគល់ឲ្យជនរងគ្រោះរក្សាទុកបណ្តោះអាសន្ន) ។ប្រភព៖ អគ្គស្នងការនគរបាលជាតិ