បុរសអាលឺ្លម៉ងម្នាក់ ទទួលបានការសរសើរពីមហាជនក្រោយពេលជួយ លក់មាន់អំាងប្រពន្ធរាល់ថ្ងៃ ប៉ុន្តែមិនបានប៉ុន្មានផងត្រូវប៉ូលីសឃាត់ខ្លួនភ្លាមៗដោយសារតែ….

ថៃ៖ កាលពីថ្មីៗនេះយោងទៅតាមប៉ូលីស ថៃបានផ្តល់បទសំភាសន៌ជូនអ្នកការសែត និងបើយោងតាមកាសែត អនឡាញ ST របស់សិង្ហបុរីសរសេរកាលពីថ្ងៃពុធបានចុះអំពីរឿងរ៉ាវភ្ញាក់ផ្អើលមួយបានកើតឡើង។ដោយកាលពីថ្ងៃពុធទី៣ កក្កដាថា ផុសលើបណ្តាញសង្គមដ៏ល្បីល្បាញនៃបុរសជនជាតិអាល្លឺម៉ង់ម្នាក់កំពុងលក់សាច់មាន់នៅប្រទេសថៃបាននាំទៅដល់ការចាប់ខ្លួនគាត់ចំពោះការប្រព្រឹត្តបទឧក្រិ ដ្ឋនៅក្នុងប្រទេសកំណើតរបស់គាត់។ លើសពីនេះទៅទៀតមន្ត្រីប៉ូលិសអន្តោប្រវេសន៍បាននិយាយថា បុរសអាយុ ៣៤ ឆ្នាំ រូបនេះត្រូវបានតាមចាប់ខ្លួនពីប៉ូលិសក្នុងប្រទេសអាល្លឺម៉ង់ ដោយសារតែពាក់ពន្ធនិងរឿងថ្នំាលោកប៉ូលីសបានបន្តថា “នៅពេលយើងស្រាវជ្រោវ យើងក៏បានរកឃើញថា បុរសនេះត្រូវបានអាជ្ញាធរអាល្លឺម៉ង់តាមចាប់ខ្លួន សេចក្តីជូនដំណឹងរបស់ប៉ូលិសអន្តរជាតិត្រូវបានចេញ បន្ទាប់ពីគាត់បានភៀសខ្លួនទៅប្រទេសថៃ”។លោក Chatchawan និងក្រុមរបស់លោកបានចំណាយពេល ២ ថ្ងៃនៅចុងខែមិថុនា ដើម្បីស្វែងរកជនជាតិអាល្លឺម៉ង់ ដែលបានលាក់ខ្លួននៅក្នុងព្រៃនៅខេត្ត Nakhon Ratchasima ហើយបានប្រើបំពង់ប្លាស្ទិកដើម្បីដកដង្ហើមនៅក្រោមទឹក មុនពេលសុខចិត្តប្រគល់ខ្លួនឱ្យប៉ូលិសនៅថ្ងៃទីបី។គូរបញ្ចាក់ផងដែលថា មុនពេលដឹងលឺរឿងរ៉ាវនេះគូរស្នេហ៌ទំាង២នេះ មានភាពល្បីល្បាញដែលព្រោះតែងតែជយយលក់ម្ហូបអាហារប្រពន្ធនៅថៃ រហូតមានមហាជនសរសើរគ្រប់គ្នា ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ