មែនទែនហើយ! ថៃ អតិជាតិបុត្រ ចាប់ថើប ដួង ម៉ានិច នៅលើឆាកមុខទស្សនិជន ឡើងស្រឡំាងកំាងតែម្តង…..(មានវិដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយចំពោះការចាប់អាំរម្មណ៌ នេះគេដឹងដែរថាបានលេចចេញឡើងក្រោយពីពួកគេ បានបង្ហាញមុខក្នុងការដំណើរកម្សាន្តរួមគ្នាមួយនៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ នាស្រុកកៀនស្វាយខេត្តកណ្តាល។ បើផ្អែកទៅលើការបង្ហោះរបស់ពួកគេ នាពេលកន្លងមកនោះ គេសង្កេតឃើញថា ថៃ អតិជាតិបុត្រ និង ដួង ម៉ានិច បានបង្ហាញពីសកម្មភាពបែបផ្អែមល្ហែម ស្និទ្ធស្នាល របស់ខ្លួន មើលហើយ ស្ទើរតែលើសជាតិស្ករ។ ជាមួយគ្នានេះដែរ បើទោះបីជាបែបនេះក្ដី នៅពីក្រោយរឿងរបស់អ្នកទាំងពីរ ក៏ត្រូវបានរងការរិះគន់ពីប្រិយមិត្តជាច្រើន នៅលើបណ្ដាញសង្គមផងដែរ។អ្វីដែលកាន់តែចាប់អារម្មណ៍ កាលពីប៉ុន្មានម៉ោងមុននេះដែរ អ្នកទាំងពីរ កាន់តែធ្វើឲ្យ រឹតតែបើកភ្នែកធំៗ ដោយពួកគេ បានគ្រងឈុតរៀបការជាមួយគ្នាទៀត ដែលដូចជាកូនកម្លោះកូនក្រមុំ ហើយមើលមិនដឹងនោះទេថា បុត្រអាយុតិចជាង ម៉ានិច ក្រោយពេលតែងខ្លួន ឲ្យលោកបែបនេះ ឡើងពេញកម្លោះស្តូកតែម្តង។យ៉ាងណាមិញ រូបថត និង វីដេអូ ថតសម្អាងការនេះ ក៏ត្រូវបានសាយភាយព្រោងព្រាត
ខ្លាំង រហូតមានមនុស្សជាច្រើន មិនគិតមិនបានថា ពួកគេ ពិតជាសង្សារគ្នាមែនទេ ហើយបើជាសង្សារនឹងគ្នា ក៏សមគ្នាម្យ៉ាងដែរ៕ដោយឡែកស្រាប់តែកាលពីពេលថ្មីៗនេះ អ្នកទាំងពីរកាន់តែធ្វើឲ្យមហាជន មានចម្ងល់កាន់តែខ្លាំងលើសដើម ចំពោះរឿងរ៉ាវស្នេហាខុសជំនាន់នេះ ព្រោះតែម្ចាស់បទ “គ្រាស្នេហ៏” ថៃ អតិជាតិបុត្រ បានដឹកដៃកញ្ញា ដួង ម៉ានិចឡើងច្រៀងនៅលើការប្រគុំតន្ដ្រីមួយ ហើយថែមទាំងបានបង្ហាញទិដ្ឋភាពស្វិតៗ ដោយបានថើបគ្នា ដូចគូរស្នេហ៏ទើបតែស្រលាញ់គ្នាអញ្ចឹង។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ