ព្រឺក្បាលខ្ញាក! ចេះតែឆ្ងល់ឧស្សាហ៌រមាស់កនិងឈឺអួលៗត្រង់ក មានអីដល់ពេលឆ្លុះអេកូទៅ ស្ទើរតែគំាងបេះដូងព្រោះឃើញសុទ្ធតែ….(មានវីដេអូស្តែងៗ)

ចិន៖ យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះអ្នកស្រី Wang អាយុ ៦៥ឆ្នាំ បានទៅឱ្យពេទ្យពិនិត្យ ក្នុងទីក្រុង គួយ យ៉ាង បន្ទាប់ពីអ្នកស្រីក្អកធ្លាក់ឈា មហើយចេះតែឈឺចាប់ មានអារម្មណ៍ថាដូចជាមានរបស់អ្វីមួយកំពុងតែធ្វើចលនានៅក្នុងបំពង់.ករបស់គាត់។ផ្ទុះការភ្ញាក់ផ្អើល ក្រោយគ្រូពេទ្យរកឃើញសត្វឈ្លើងគួរឱ្យញញើតមួយក្បាល សំងំលាក់ខ្លួនរស់នៅក្នុងបំពង់.ករបស់ស្រ្តីម្នាក់។បន្ទាប់ពីលោកគ្រូពេទ្យ Yao Hongmei ពិនិត្យមើលទៅ ស្រាប់តែឃើញសត្វឈ្លើងគួរឱ្យញញើតមួយក្បាល កំពុងតែសំងំលាក់ខ្លួនរស់នៅក្នុងបំពង់.ករបស់អ្នកស្រី Wang ទៅវិញ។ភ្លាមៗនោះ លោកគ្រូពេទ្យ Yao និងក្រុមការងារបានព្យាយាមយកសត្វឈ្លើងនេះចេញពីបំពង់.ករបស់អ្នកស្រី Wang។ នៅទីបំផុតពួកគេក៏អាចយកចេញបានសម្រេច ហើយរកឃើញថាសត្វឈ្លើងនេះមានប្រវែងដល់ទៅ ៣សង់ទីម៉ែត្រ។លោកវេជ្ជបណ្ឌិត Yao បាននិយាយថា កន្លងមកលោកក៏ធ្លាប់ជួបករណីបែបនេះច្រើនមកហើយ។ ជាមួយគ្នានេះដែរ លោកគ្រូពេទ្យ Yao ក៏បានផ្តល់ជាដំបូន្មានដល់ប្រជាជនទាំងអស់ ឲ្យទទួលទានទឹកឆ្អិនដើម្បីធានាសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នាផងដែរ៕យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះដែរ អ្នកស្រី Wang ត្រូវបានគេដឹងថា គាត់ជាកសិករម្នាក់ ហើយការដែលឈ្លើងអាចចូលទៅសំងំលាក់ខ្លួន រស់នៅក្នុងបំពង់.កគាត់នេះបាន គេជឿជាក់ថា មកពីគាត់ទទួលទានទឹកឆៅ ដែលពុំបានដាំឲ្យបានត្រឹមត្រូវ។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអុខាងក្រោមនេះ