អាស៊ាន កម្ពុជា ស្ថិតក្នុងពូលមរណៈជាមួយ អូស្ត្រាលី ថៃ វៀតណាម និង ម្ចាស់ជើងឯកចាស់ លទ្ធផលចាប់ពូល U18គឺ…

ជាលទ្ធផលកម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយនឹងក្រុមខ្លាំងៗដូចជា អូស្ត្រាលី ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ខណៈពូល A មានមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ទីម័រ ភីលីពីន និង ព្រុយណេ ។លទ្ធផលចាប់ពូលការប្រកួតពានរង្វាន់​ AFF U18 Championship 2019 បានចេញជាលទ្ធផលហើយ ដោយការប្រកួតត្រូវបែងចែកចេញជា ២ ពូល ក្នុងមួយពូលមាន ៦ ប្រទេស ។គួរបញ្ជាក់ផងដែរថា ការប្រកួតនេះនឹងធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ០៦ សីហា ឆ្នាំ ២០១៩ ដល់ ១៩ សីហា ឆ្នាំ ២០១៩ ខណៈឆ្នាំមុនម៉ាឡេស៊ីជាអ្នកគ្រងជើងឯកពាននេះ ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ