ម្យ៉ាងដែរ! ក្រោយត្រូវគូរស្នេហ៌វៃប៉ោងមុខរួចស្រាប់តែលោក ខាន់ ចាន់សុផល ព្រលះមួយឃ្លាយ៉ាងចំៗទៅ ថៃ​ ស្រីនាង ថា….

ភ្នំពេញ៖ មហាជនជាចរើនជាពិសេសមិត្តនារីៗ ពិតជាស្គាល់ កញ្ញា​ ថៃ​ ស្រីនាង​ អ្នកលក់ផលិតផលដ៏ល្បីម្នាក់តាមអនឡាញ​ សាច់សរខ្ចីស្អាត ព្រមទំាងមានរាងស្អាតទៀតនោះយ៉ាងណាមិញកាលពីថ្មីៗនេះពិតជាមានកាលភ្ញាក់ផ្អើលជាខ្លំាង បុរសជាសង្សាររបស់នាងតែងតែប្រចណ្ឌដាក់លើរូបនាងហើយតែងតែវៃធ្វើបាបរូបនាងរហូតឥតត្រាប្រណីហើយបានបោះបោកកម្ទេចឥវ៉ាន់របស់នាង និងបានចាប់ក្បាល់នាងបោកនឹងជ្រុងគ្រែ ទះកំភ្លៀងធាក់រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់ ប្រកបដោយភាពឈឺចាប់បំផុត។#មិនតែប៉ុណ្ណោះនៅក្នុងអាខោនហ្វេសប៊ុករបស់កញ្ញាថៃស្រីនាងក៏បានបង្ហោះដែរថា “លេីកនេះទី 130 ហេីយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយ វីដេអូ អោយសម្តិកិច្ច ចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហេីយ សូមមេត្តាជួយខ្ញុំផង”។យ៉ាងណាមិញក្រោយលិចលឺដំណឹងនេះរួចអធិការនគរបាលខណ្ឌទួលគោក​ លោក​ សុខ​ ហេង​ បានបញ្ជាក់ថា​ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមចាប់​ ជនដៃដល់រូបនេះ ក្រោយទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះ! កាលពីម្សិលមិញ​ នគរបាលប៉ុស្តិ៍បឹងកក់ទី១​ ខណ្ឌទួលគោក​ បានទៅយកមេដៃពីនារីរងគ្រោះ​ ដល់លើគ្រែយក្ស​ ដែលនាងគេង​ ដើម្បីដាក់ពាក្យប្តឹងជាផ្លូវ ការ!លោក​ ទឹម​ សាវុធ​ អ្នកស្រុកកំពង់ឆ្នាំង​ មានតួនាទីសព្វថ្ងៃជាអនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ! យ៉ាងណាមិញមានតិជាច្រើនបានបង្ហោះលើបណ្តាញសង្គម តួយ៉ាងលោក ខាន់សុផល បានលើកឡើងថា៖ “ប្តីវៃមិនខុសទេនាងអើយ បើប្តីមិនដាក់បានវាជារឿងចម្លែក! ថតរូបបង្ហោះចឹង ចុះប្តីគេមិនហៅអាវែក ក្រោមក្បិន? ប្តីហាមហើយ ហាមទៀត! ថាឈប់បង្ហោះរូបភាព ចឹងៗតាមហ្វេសបុក! តែហាម មិនស្តាប់ និងលេងឆាត មានអ្នកខំមិន លែបខាយ បបួលនេះបបួលនោះខ្លាំងពេក នាំឲកើតជារឿង ភ្លើងប្រចណ្ឌ័ ប្តីរករឿង ទាស់សម្តីទៅមក ស្រីជេរប្រុស! ប្រុសជេរស្រី។ឈប់បាន ឈប់ទៅ នាងៗអើយ មួយចំនួនទៀតដែលចូល៧០ថត អាណិតកូនគេស្រីៗ គ្នាត្រឹមត្រូវផង! គ្នាឃើញចឹងៗ អង្គុយគិតរកពាក្យថ្លែងថាម៉េចទេ ! សីលធម៍ អត្តសញ្ញាណស្ត្រីខ្មែរ ត្រូវបំផ្លាញដោយសារ ពួកកា មទេព។ ហើយម្យ៉ាងទៀត ប៉ូលីសចុះទៅ ទទួលពាក្យបណ្តឹង ដល់លើគ្រែតែម្តងទៀត ពិតជាគិតគូរ និងបំរើ ពលរដ្ឋបានល្អណាស់”។