ញាក់សាច់! ស្ងាត់ៗ ខ្ញុង ទិញឡានថ្មីស្រឡាងមួយគ្រឿងជូនឪពុកភ្លេត ដោយភ្ជាប់ជាមួយសារមួយឃ្លាយ៉ាងចាក់ដោតថា….

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានស្គាល់រួចហើយថា តារាកំប្លែងដ៌មានប្រជាប្រិយភាពនៅប្រទេសកម្ពុជាយើង គឺអ្នកនាងខ្ញុង ដែលតែងតែធ្វើអោយពុកម៉ែ បង ប្អូនផ្ទុះសំនើចក្អាក្អាយជារើយៗនោះក្រៅពីអាជីពជាអ្នកសិល្បៈ តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាងខ្ញុង ក៏មានមុខរបរផ្ទាល់ខ្លួន ដោយបច្ចុប្បន្នមានភាពមមាញឹកយ៉ាងខ្លាំង និងជោគជ័យខ្លាំង រកពេលសម្រាកមិនចង់បាននោះទេ។តាមរយៈការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ធ្វើការផងរកស៊ីច្រើនមុខផង ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៩ តារាកំប្លែងរូបនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ ក្រោយ អ្នកនាង ខ្ញុង បានទិញឡានមួយគ្រឿងជូនឪពុកជាទីស្រឡាញ់របស់ខ្លួន ព្រមទាំងបានភ្ជាប់សារដ៏មានន័យមួយថា៖“វាមិនច្រើនទេបើប្រៀបធៀប ទៅនឹងគុណបំណាច់ដ៏មហាធំធេងដែលលោកបានផ្តល់កំណើតអោយកូន កូនធ្លាប់សន្យាក្នុងចិត្តកូនរួចហើយថា ពេលដែលកូនរឹងដៃ រឹងជើង កូននឹងប្រើដៃជើងទាំងគូ របស់កូនដែលលោកបានផ្តល់អោយ អោយមានតំលៃបំផុត និងចិញ្ចឹមថែរក្សាប្អូនៗ ដូចដែលលោកធ្លាប់បីបាច់ថែក្សារកូនអញ្ចឹងដែរ។ សូមអោយប៉ាមានក្តីសុខចំរុងចំរឿន រកសុីមានបាន មានសុខភាពល្អ និងអាយុវែងដើម្បីឈរមើលពីភាពជោគជ័យ របស់កូនបន្តទៀតណាប៉ា។ ក្តីស្រលាញ់ចេញពីចិត្ត ព្រះរស់របស់កូន”៕