តាមពិតចឹងសោះ! មិត្តភក្តិលោក ទឹម​ សាវុធ​ បានទម្លាយរឿងពិតមួយដែលគ្រប់គ្នាមិនទាន់ដឹង ក្រោយវៃស្រីស្អាតប៉ោងមុខគឺ….

ភ្នំពេញ៖ សូមរំលឹកឡើងវិញថា កញ្ញា​ ថៃ​ ស្រីនាង​ អ្នកលក់ផលិតផលដ៏ល្បីម្នាក់តាមអនឡាញ​ សាច់សរខ្ចីស្អាត ព្រមទំាងមានរាងស្អាតទៀតនោះយ៉ាងណា មិញ កាលពីថ្មីៗនេះពិតជាមានកាលភ្ញាក់ផ្អើលជាខ្លំាង បុរសជាសង្សាររបស់នាងតែងតែប្រចណ្ឌដាក់លើរូបនាងហើយតែងតែវៃធ្វើបាបរូបនាងរហូតឥតត្រាប្រណីហើយ បានបោះបោកកម្ទេចឥវ៉ាន់របស់នាង និងបានចាប់ក្បាល់នាងបោកនឹងជ្រុងគ្រែ ទះកំភ្លៀងធាក់រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់ ប្រកបដោយភាពឈឺចាប់បំផុត។#មិនតែប៉ុណ្ណោះនៅក្នុងអាខោនហ្វេសប៊ុករបស់កញ្ញាថៃស្រីនាងក៏បានបង្ហោះដែរថា “លេីកនេះទី 130 ហេីយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយ វីដេអូ អោយសម្តិកិច្ច ចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហេីយ សូមមេត្តាជួយខ្ញុំផង”។អធិការនគរបាលខណ្ឌទួលគោក​ លោក​ សុខ​ ហេង​ បានបញ្ជាក់ថា​ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមចាប់​ ជនបង្ហើយ​ ក្រោយទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះ! កាលពីម្សិលមិញ​ នគរបាលប៉ុស្តិ៍បឹងកក់ទី១​ ខណ្ឌទួលគោក​ បានទៅយកមេដៃពីនារីរងគ្រោះ​ ដល់លើគ្រែយក្ស​ ដែលនាងគេង​ ដើម្បីដាក់ពាក្យប្តឹងជាផ្លូវ ការ!លោក​ ទឹម​ សាវុធ​ អ្នកស្រុកកំពង់ឆ្នាំង​ មានតួនាទីសព្វថ្ងៃជាអនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ! កាលពីមុនលោកជាអតីតកូនប្រសារលោក​ ទូច​ ម៉ារីម​ អតីតអភិបាលខេត្តកំពង់ឆ្នាំង​ ដែលបានបាត់បង់ជីវិតកាលពីពាក់កណ្តាលខែកញ្ញា​ ឆ្នាំ២០១៣​ ដោយសារជំងឺ!ក្រោយបានកូនស្រីលោក​ ទីម​ ម៉ារីម​ តាំងពីនៅរងខេត្ត​ និងពេលឡើងជាចៅហ្វាយខេត្ត​ ហើយដែលពេលនោះខ្លួនជាមន្រ្តីជលផលម្នាក់នៅខេត្តកំពង់ឆ្នាំង​ លោក​ ទឹម​ សាវុធ​ បានឥទ្ធិពលពុកក្មេក​ ក៏បានឡើងជាប្រធានការិយាល័យជលផលខេត្តសៀមរាបតែដោយសារចរឹកមិនល្អពីធម្មជាតិ​ និងតែងចូលចិត្តវៃនោះ​ បុគ្គលរូបនេះ តែងតែវាយធ្វើបាបប្រពន្ធរហូត​ លោក​ ទូច​ ម៉ារីម​ ក៏អោយកូនស្រីលែងលះតែម្តងទៅ!តាមមិត្តភក្តិរបស់គាត់ខ្លះ​ បាននិយាយថា​ បុគ្គលនេះអោយតែស្រវឹងហើយ​ គឺតែបែបហ្នឹង​ មិនសមជាអ្នកចេះដឹង​ និងមានសញ្ញាប័ត្រដល់ថ្នាក់អនុបណ្ឌិតមកពីស៊ុយអែតសោះ! ជាពិសេសពេលផឹកស៊ីម្តងៗ​ មិនសូវចេញលុយទេ​ ពោលជាមនុស្សស្វិតតែម្តង! ប្រភព ៖ Sorn Sopheak-ស៊ន សុភក្រ្ត