ប្លែកណាស់! បេក្ខជនរូបនេះបកស្រាយបទ “ទៅដណ្ដឹងកូនគេ” លាយឡំជាមួយពាក្យពេចន៌កំប្លែង សើចឡើងផ្អើលឆាក…(មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនពិតជាបានដឹងនិងជ្រាបច្បាស់អំពីកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក «X Factor Cambodia» បានមកដល់វគ្គជម្រុះដំបូងទីតាំងចុងក្រោយហើយ បន្ទាប់ពីបានជម្រើសតាមទីរួមខេត្តនាៗជាច្រើនកន្លងមក ហើយទីតាំងចុងក្រោយសម្រាប់ផ្តល់ឱកាសដល់បងប្អូនដែល មានក្ដីសុបិន មានសម្លេង មានសមត្ថភាពនៅគ្រប់បណ្ដាខេត្តក្រុងទាំងអស់អាចមកប្រលងនៅទីតាំងចុងក្រោយនេះបាន ដើម្បីសម្រេចក្ដីសុបិនរបស់អ្នក។ មានគណៈកម្មការល្បីៗទាំងបួន មានលោកខេមរៈ សេរីមន្ត លោកណុប បាយ៉ា រិទ្ធិ អ្នកនាងឱក សុគន្ធកញ្ញា និងកញ្ញា សុខ ស៊ីឡាលីន ដែលសុទ្ធសឹងជាតារាចម្រៀងមានសំលេងពិរោះ និងល្បី ល្បាញជាច្រើនឆ្នាំមកហើយរួមទំាងបទពិរោះក្នុងការច្រៀងជាច្រើនឆ្នំាមកហើយនោះ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ នៅក្នុងសប្តាហ៍ទី១នេះ ក៏មានបេក្ខជន បេក្ខនារីជាច្រើងកំពុងតែរងចាំ ឡើងបង្ហាញសមត្ ថភាព ជូនទស្សនិកជនឲ្យ បានសណ្តាប់ និងជួយដាក់ពិន្ទុចំពោះសំនៀងដល់ពិរោះរណ្តំរបស់ពួកគាត់ផងដែរ។ នៅក្នុងសប្តាហ៍ទីមួយនេះ ក៏មានបេក្ខជនម្នាក់ ដែលមានភាពរស់រាយ និងពោលពេញទៅដោយស្នាមញញឹម​ អមជាមួយនឹងភាពកំប្លុកកំប្លែង ចំណែកសំនៀងក៏ពិរោះមិនធម្មតាដែរ ។បេក្ខជនដែលធ្វើឲ្យគណកម្មការ​ និងបងប្អូនពេញស្ទូឌីយូ ផ្ទុះសំណើចយ៉ាងខ្លាំងនោះ មានឈ្មោះថា រឿន រតនៈ មានអាយុ32 ឆ្នាំ មកពី ខេត្តកំពង់ឆ្នាំង បកស្រាយចំរៀងមួយបទក្រោមចំណងជើងថា “ទៅដណ្ដឹងកូនគេ” ហើយទទួលបាន”yes”ដល់ទៅបួនតែម្តង៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ