ថាអីចេះខុស! មូលហេតុដែល ទេព្យ បូព្រឹក្ស មានទឹកមុខស្លេកស្លំាងចូលពេទ្យព្យួរសឺរ៉ូមទំាងយប់នោះគឺមកពី…

ភ្នំពេញ ៖ ប្រិយមិត្តពិតជបានដឹងរួចហើយ គូរស្នេហ៌របស់ កញ្ញា ទេព បូព្រឹក្ស គឺដេវីត ដែលមាន ប្រជាប្រិយភាពក្នុងបណ្តាញសង្គមនោះ យ៉ាងណាមិញ កញ្ញាទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត បានចាប់ដៃគ្នាសាងស្នេហ៍អស់ពេលជាច្រើនឆ្នាំមកហើយ។ រយៈពេលជាច្រើនឆ្នំា ឃើញថាគូស្នេហ៍មួយគូនេះ កាន់តែ មានភាពផ្អែម ល្ហែមនិងផ្តល់សុភមង្គល ភាពកក់ក្តៅរវាងគ្នា កាន់តែខ្លាំងឡើង គួរឲ្យសរសើរបំផុត ដែលមិនថាមានរឿងអ្វីកើតឡើងពួកគេ នៅតែនៅជិតគ្នាជានិច្ច .យ៉ាងណាមិញពិតជាភ្ញាក់ផ្អើលជាខ្លំាងមែន ដោយកាលពីយប់មិញនេះ តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត បានបង្ហោះចែកចាយរូបភាពប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងកញ្ញា ទេព បូព្រឹក្ស ដែលជាគូស្នេហ៍សំណព្វចិត្តរបស់ខ្លួននោះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពួកគេទាំងពីរ កំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យមួយកន្លែងទាំងយប់ ក្នុងរាជធានីភ្នំពេញ។បើផ្អែកទៅលើការបង្ហោះនោះផងដែរ លោក ងួន ចាន់ដេវីត ដែលជាតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ ពុំបានបញ្ជាក់ឲ្យដឹងទេថា កញ្ញា ទេព បូព្រឹក្ស កំពុងតែមានជំងឺអ្វី នោះទេ។ ប៉ុន្តែបើមើលទៅទឹកមុខរបស់លោកវិញ គឺហាក់បង្ហាញពីការព្រួយបារម្ភទៅកាន់គូស្នេហ៍សំណព្វចិត្តរូបនេះជាខ្លាំង។យ៉ាងណាមិញ ក៏មានបណ្ដាអ្នកគាំទ្ររបស់ កញ្ញា ទេព បូព្រឹក្ស មួយចំនួនខ្លះ ក៏បានបញ្ចេញមតិ (Comment) បែបលេងសើចឌឺដងឲ្យពួកគេថា មកពីលេងហ្គេមដាច់យប់ពេកទើបចូលពេទ្យចឹង។ប៉ុន្តែមិនថាយ៉ាងណា គ្រប់គ្នាក៏បានជូនពរឲ្យនាង ឆាប់បានជាសះស្បើយពីជំងឺវិញផងដែរ យ៉ាងណាមិញ ក្រោយពីលេចលឺដំណឹងមួយនេះ រួចយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក កញ្ញា ទេព បូព្រឹក្ស បានសរសេរប្រាប់ឱ្យដឹងពីមូលហេតុ ដែលបណ្ដាលធ្វើឲ្យរូបនាងចូលមន្ទីរពេទ្យ ដោយកញ្ញា ទេព បូព្រឹក្ស បានសរសេរប្រាប់ឱ្យដឹងថា៖”អត់អីទេណា ញ៊ាំអត់ប្រយ័ត្នពុលចំណីតិចទេ”។៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ